ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចុះពិនិត្យវត្តមានមន្រ្តីរាជការ និងការបែងចែកភារកិច្ចថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចុះពិនិត្យវត្តមានមន្រ្តីរាជការ និងការបែងចែកភារកិច្ចថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕