**ឯកឧត្តម អ៊ុន ឃាង៖ ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជាទូតកម្ពុជាម្នាក់ដែលតំណាងកម្ពុជា ផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់**សម្ដេចបវរធិបតីហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពេញអង្គត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និងថែទាំសុខភាពអោយបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន អោយស្ងួនចំណី»**បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាលើកចុងក្រោយនៃអាណត្តិទី៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាលើកចុងក្រោយនៃអាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក្ខ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៩ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងឯកភាព របាយការណ៍បញ្ចប់អាណត្តិ ៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (២០១៩-២០២៤)
៣- ពិនិត្យ និងឯកភាព របាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៤- បញ្ហាផ្សេងៗ

ក្រោយពីបានស្តាប់ការលើកឡើងនូវរបៀបវារៈ និងបញ្ហាសំខាន់ៗ របស់សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ក្នុងកិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តកំពង់ធំ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងលើកឡើងនូវសមិទ្ធផលការងារ ដែលរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាល ឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ឈុន ឈន់ បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាកងឯកភាព ដែលបាននឹងកំពុងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពយុត្តិធម៌ត្រឹមត្រូវ។ នេះគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ចបន្ថែមទៀតក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា និងការបម្រើសេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង