**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ក្រសួងការងារ បើកសិក្ខាសាលាពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាឱ្យជ្រើសរើសពលករប្រកបដោយក្រមសីលធម៌

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) និងសមាជិកនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជាឱ្យគោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីឱ្យការជ្រើសរើសពលករបម្រើការងារនៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដែលផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់ទេសន្តរប្រវេសនករធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់។

ក្រៅតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងយន្តការគាំពាររបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកអង្គសិក្ខាសាលាថា ការធ្វើទេសន្តរប្រវេសន៍មួយដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយនិងសប្បាយចិត្តដែលរួមមានភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន រដ្ឋាភិបាលនៃប្រទេសទទួល ក្រុមហ៊ុនជ្រើសរើសពលករនៃប្រទេសបញ្ជូន និងក្រុមហ៊ុនឯកជននៃប្រទេសទទួល រួមទាំងទេសន្តរប្រវេសនករ។

គួររំលឹកថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌នេះ នឹងផ្តល់ឱកាសដល់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់យល់ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ញតិ្ត និងគោលនយោបាយដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករទេសន្តរប្រវេសន៍ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តគោលការណ៍ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា។ បន្ថែមពីនេះ សិក្ខាសាលាក៏នឹងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍នៃក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការអនុវត្តក្របខណ្ឌវាយតម្លៃ និងបញ្ជីត្រួតពិនិត្យនៃការអនុវត្តក្រមសីលធម៌។ មួយវិញទៀត សិក្ខាសាលាក៏នឹងបង្កើនសមត្ថភាព ចំណេះដឹងអំពីគោលការណ៍ការជ្រើសរើស និងបង្កើនការអនុវត្តការជ្រើសរើសពលករទេសន្តរប្រវេសន៍ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង