**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad

អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាច ខ្វះបាន របស់ប្រទេសជាតិ។ យ៉ាងណាម៉ិញ ចំពោះប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ នៅចំពោះមុខនេះ គឺជាធនធានមនុស្សសម្រាប់បន្តវេនរបស់យើង។ ដូច្នេះប្អូនៗក្មួយៗ ត្រូវកែប្រែអប់រំខ្លួន ឱ្យក្លាយជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ និងជាមនុស្សពេញលេញ ប្រកបដោយឥរិយាបថ សមត្ថភាព ជំនាញ ពេញបរិបូរណ៍ ដើម្បីជាសសរទ្រូង របស់ប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ចំនួន៣រូប ដែលទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ លើមុខវិជ្ជាគណិតវិទ្យា, រូបវិទ្យា ថ្នាក់ទី១២ និងចំណាត់ថ្នាក់លេខ៤ លើមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ជ័យលាភីសិស្សទទួលបានមេដាយមាស លើមុខវិជ្ជា រូបវិទ្យា និងគណិតវិទ្យា នៅខេត្តពោធិ៍សាត់ នាឱកាសនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមមានចិត្តរំភើប រីករាយក្រៃលែង ចំពោះសិស្ស ដែលបានខិតខំ ប្រឹងប្រែង ព្យាយាមរៀនសូត្រ រហូតទទួលបានលទ្ធផលមួយជូនខេត្ត គួរជាទីមោទនៈ ហើយក៏ជាធនធានមនុស្ស សម្រាប់គ្រួសាររបស់ប្អូន សម្រាប់ខេត្តពោធិ៍សាត់ និងសង្គមជាតិ ទាំងមូលផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀន ជាមួយនឹងការផ្ទេរចំណេះដឹង វិធីសាស្ត្រ និងបទពិសោធន៍ល្អៗ ដល់ប្អូនៗ សិស្សានុសិស្សកន្លងមក និងពេលបច្ចុប្បន្ន ដោយប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការបង្ហាត់បង្រៀន ដែលនេះជាការលះបង់ដ៏ធំធេងបំផុត ដើម្បីឱ្យប្អូនៗក្មួយៗសិស្សានុសិស្សរបស់យើង ឱ្យទទួលចំណេះដឹង និងជំនាញ ព្រមទាំងឥរិយាបថ សម្រាប់យកទៅអនុវត្ត ក្នុងជីវភាពរស់នៅរបស់ពួកគេ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផលដែលយើងមាននាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីទាំងអស់ ជាពិសេសក្រោមការឧបត្ថម្ភ និងយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសព្វ ក្នុងការដោះស្រាយទាន់ពេលវេលា ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ស្ថិតនៅក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំនួន៣រូប មកពីវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់ រួមមាន៖

ទី១៖ សិស្សឈ្មោះ លឹម ប៉លី ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream 2024 មួយគ្រឿង។

ទី២៖ សិស្សឈ្មោះ រស់ សេរីឧស្សាហ៍ ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream 2024 មួយគ្រឿង។

ទី៣៖ សិស្សឈ្មោះ រស់ សិរីហ្ការីស្សា ភេទស្រី ចំណាត់ថ្នាក់លេខ៤ ផ្នែករូបវិទ្យា ថ្នាក់ទី៩ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Wav 2024 មួយគ្រឿង និងបានដង្ហែក្បួនអបអរសាទរ ជុំវិញក្រុងពោធិ៍សាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង