**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP រៀបចំកិច្ចប្រជុំរវាងគ្រឹះស្ថាន អ.ប.វ និងវិស័យឯកជន ដើម្បីដាក់គម្រោងសំណើររួមគ្នាទៅមូលនិធិអភិវឌ្ឍន៏SDF

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ និងជាប្រធានPTB បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងវិស័យឯកជននានានៅក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ដៃគូពាក់ព័ន្ធ សហគ្រាស សិស្ស និស្សិត ប្រមាណជាង៤៥០នាក់។

តាមរបាយការណ៍របស់ លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថាន បានឲ្យដឹងថា នៅឆ្នាំ (២០១៦-២០២៤) វិទ្យាស្ថាន បានសហការណ៍ជាមួយអង្គការស្វីសខន់ថាក់ គម្រោងសម្បត្តិ និងជំនាញបន្ថែម ស្ទែមប្រកបដោយជោគជ័យដែលបានបង្កើនប្រាក់ចំណូល និងបង្កើតការងារសមរម្យសម្រាប់បុរស និងស្ត្រីមានការសម្របសម្រួលល្អប្រសើរ និងលក្ខណៈបរិយាបន្ន។ នៅក្នុងដំណាក់កាល៥ឆ្នាំចុងក្រោយវិទ្យាស្ថានបានសហការណ៍ជាមួយអង្គការស្វីសខន់ថាក់ គម្រោង សម្បត្តិ និង ជំនាញន្ថែមស្ទែម ធ្វើការ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន ៤,៤៩៨នាក់ ស្រី ១,៥៦០នាក់ គម្រោងសម្បត្តិចំនួន ៨៩នាក់ ស្រី ៤៦នាក់ ជំនាញបន្ថែមស្ទែមចំនួន ៦០នាក់ ស្រី ៣៩នាក់ ហើយវិទ្យាស្ថានបានសហការណ៍ជាមួយក្រុមហ៊ុន សហគ្រាសក្នុងខេត្តបានចំនួន ១០៣ដៃគូរ។

លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានPTB មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤នេះ វិទ្យាស្ថានទទួលភារកិច្ចបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងកម្មវិធី 1.5M លើយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេលបួនខែ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវអនុវត្តនៅក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកអភិបាលរងខេត្ត បានបន្តថា ក្រុមហ៊ុនសហគ្រាសឯកជនពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ចគ្រួសារសង្គមឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់យុវជននៅក្នុងខេត្ត ហើយវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាវិស័យមួយដែលបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា វិស័យនេះបានជំរុញឲ្យមានការអភិវឌ្ឍន៍ ផ្នែកវិស័យឯកជននិងបានចូលរួមចំណែកធ្វើឲ្យមាន ការកើនឡើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកម្លាំងពលកម្មមានជំនាញនិងការីសហគ្រាសសិប្បកម្ម ភោជនីយ ដ្ឋានសណ្ឋាគារក្រុមហ៊ុនឯកជនមួយចំនួននៅក្នុងខេត្តក្រចេះ ហើយការរីកចម្រើនវិស័យឯកជនទាំងនេះវាអាស្រ័យទៅ លើដោយមានកម្លាំងពលកម្មមានធនធានមនុស្សប្រកប ដោយចំណេះដឹងនិងជំនាញពិតប្រាកដ នៅកិច្ចដំណើរការរបស់សហគ្រាសឲ្យមានសកម្មភាពរស់រវើកជានិរន្តប្រកបដោយជីរភាព ហើយប្រសិនបើគ្មានធនធានមនុស្សក៏គ្មានកំលាំងពលកម្ម តែបើមានកំលាំងហើយគ្មានជំនាញក៏មិនអាចធានាការផលិតបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង