**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិនក្នុងការលើកកម្ពស់សន្តិភាព និងភាពចម្រុះនៃវប្បធម៌

ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះនឹងវិបត្តិ និងបញ្ហាប្រឈមជាច្រើន ក្នុងនោះរួមមាន កំណើនយឺតនៃការងើបឡើងនូវសេដ្ឋកិច្ចសកល ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហានៅមជ្ឈិមបូព៌ា។ ឆ្លើយតបទៅនឹងបញ្ហាសកលទាំងនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិនបានដាក់ចេញនូវ «គំនិតផ្តួចផ្តើមអរិយធម៌សកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ និងលើកកម្ពស់សន្តិភាពពិភពលោក ផ្អែកលើគោលការណ៍ស្នូលចំនួន ៤ គឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង ៤-ការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
គំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានមើលឃើញថាជាទំនិញសាធារណៈសកលមួយទៀត កើតចេញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការកសាងសហគមន៍សកលវាសនារួម ប្រកបដោយសន្តិភាព និងវិបុលភាព ដែលត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍ និងគំាំទ្រជាបន្តបន្ទាប់។ ខុសពីប្រទេសមួយចំនួនដែលតែងព្យាយាមធ្វើសកម្មភាពនានា ដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិន និងបំផុសផ្នត់គំនិតសង្រ្គាមត្រជាក់ ដែលគំរាមកំហែងដល់ស្ថិរភាពពិភពលោក ប្រទេសចិនតែងតែព្យាយាមចែករំលែកបទពិសោធន៍ជោគជ័យ និងនវានុវត្តភាពរបស់ខ្លួន ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកសាងសន្តិភាព ដូចបានស្តែងចេញតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយប្រទេសនានានៅជុំវិញពិភពលោក។
តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនបានដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក ការផ្លាស់ប្តូរអន្តរវប្បធម៌ ការលើកកម្ពស់ការកសាងសន្តិភាពក្នុងតំបន់ និងការដោះស្រាយវិវាទនានាដោយសន្តិវិធី។ សមិទ្ធផលដ៏លេចធ្លោមួយរបស់ចិន ដែលមិនគួរមើលរំលងនោះ គឺភាពជោគជ័យក្នុងការសម្របសម្រួលឱ្យមានការស្តារទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលបានផ្តាច់ចំណងការទូតកាលពីឆ្នាំ២០១៦ រហូតមានការបើកស្ថានទូតឡើងវិញ នៅដើមខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ចិនក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាអ្នកសម្របសម្រួល ក្នុងវិបត្តិនៅអ៊ុយក្រែន តាមរយៈការដាក់ចេញនូវសំណើ ១២ ចំណុច សម្រាប់ដំណោះស្រាយផ្នែកនយោបាយរវាងរុស្ស៊ី និងអ៊ុយក្រែន។ នាពេលថ្មីៗនេះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ប្រទេសចិន និងប្រេស៊ីលបានដាក់ចេញនូវកុងសង់ស៊ីស ០៦ ចំណុច ស្តីពី «ការយល់ឃើញដូចគ្នាចំពោះដំណោះស្រាយផ្នែកនយោបាយក្នុងវិបត្តិអ៊ុយក្រែន» ដែលក្នុងនោះប្រទេសទាំងពីរបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន៣ ពោលគឺ (១) គ្មានការពង្រីកសមរភូមិ (២) គ្មានការបង្កើនការប្រយុទ្ធ និង (៣) គ្មានការញុះញង់ពីភាគីណាមួយ និងការទទួលស្គាល់ថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន។ ទោះបីមិនមែនជាភាគីពាក់ព័ន្ធក្នុងវិបត្តិអ៊ុយក្រែន ចិន ក្នុងនាមជាមហាអំណាចមួយ នៅតែព្យាយាមរួមចំណែកតាមលទ្ធភាពដែលខ្លួនមាន ក្នុងការជំរុញការដោះស្រាយវិបត្តិខាងលើ ដែលនេះបានបង្ហាញពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការដោះស្រាយជំលោះ។
តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជាមូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នានៃក្បាច់គុនសៅលីងមកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួមលើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។
ជាការពិតណាស់ ក្នុងនាមជាប្រទេសដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងភាពចម្រុះនៃវប្បធម៌រវាងបណ្តាប្រទេសនានា និងបានផ្តល់តម្លៃខ្ពស់ដល់ការផ្លាស់ប្តូរអន្តរអរិយធម៌ ការប្រកាន់យកកិច្ចសន្ទនា និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍សកលវាសនារួម ប្រកបដោយវិបុលភាព ស្ថិរភាព និងសន្តិសហវិជ្ជមាន។ នេះជាគំរូដ៏ល្អមួយរបស់ចិនដែលបណ្តាប្រទេសនានា ជាពិសេសប្រទេសមហាអំណាច គួរសិក្សាឈ្វេងយល់ និងអនុវត្តតាម។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង