**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ៖ កម្ពុជា-កូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា-កូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងសម្តែងការរីករាយដែលបានជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េជាថ្មី បន្ទាប់ពីជំនួបលើកមុននៅឯវិមានវិមានសន្តិភាព ហើយពេលនេះជួប នៅវិមានព្រឹទ្ធសភាក្នុងតួនាទី សម្ដេច ជាប្រធានព្រឹទ្ធសភា។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែលបានជួយរៀបចំដំណើរទស្សនកិច្ចដំបូងរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅថ្មីៗនេះ ដែលជាការបន្តនូវនិរន្តរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីរាជរដ្ឋាភិបាលចាស់ ទៅរាជរដ្ឋាភិបាលថ្មី។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការី ចូលជួបសម្ដែងការគួរសម ហើយក៏សម្ដែងការរីករាយ ដែលបានជួប សម្ដេចតេជោ ជាថ្មីម្ដងទៀត ។ ឯកឧត្តមបាន អបអរសាទរ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង បានជូន សម្តេច នូវលិខិតអបអរសាទរពីអតីតប្រធានសភាជាតិសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាជាង ៣០ឆ្នាំកន្លងមក នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ។ នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ឯកឧត្តម ជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តម បានរំលឹកផងដែរជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងនិងការរួមចំណែករបស់សម្ដេចតេជោ ក្នុងការភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ ១៩៩៧។ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្ដែងនូវក្ដីរីករាយថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ដែលបានអម សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចដំបូងទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី តាមរយៈលទ្ធផលនៃជំនួបកំពូលរបស់សម្តេចធិបតី ជាមួយឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ និងកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន បណ្ដុះបណ្ដាលលើជំនាញនានាកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ ពហុភាគី និង បញ្ហាអន្តរជាតិ។

ឯកឧត្តមអគ្គរដ្ឋទូត បានជម្រាបអំពីកំណើនការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។ ស្ថានទូតសាធារណរដ្ឋកូរ៉េ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដល់ការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូរ៉េ ចំពោះប្រទេសកម្ពុជា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងចាត់ទុកថានេះជាមរតក ដែលសម្តេចបានផ្តល់ តាមរយៈ ការប្រឹងប្រែងភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េឡើងវិញ បន្ទាប់ពីសម្តេចធ្វើទស្សនកិច្ចលើកដំបូងទៅសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៦។ សម្តេច មានការជឿជាក់ខ្ពស់ថា កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ។
សម្តេចតេជោ បានលើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង។ ជាក់ស្តែង៩ ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។

សម្តេចតេជោ បានលើកឡើងថាភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងដែលមានជាមួយគ្នាជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។

សម្តេច ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថាជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។

សម្ដេចក៏បានរំលឹកផងដែរនូវមេរៀន ដែលកម្ពុជាត្រូវចងចាំនិងកត់ត្រាទុក ចំពោះការជួយរបស់សាធារណរដ្ឋកូរ៉េ នៅពេលដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ។ បណ្ដាប្រទេសនានាបានបិទខ្ទប់ ជាពិសេសបិទការហោះហើរ គឺមានតែសាធារណរដ្ឋកូរ៉េទេ ដែលរក្សាជើងហោះហើររវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េ ដែលជាច្រកចេញចូលសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្តេចតេជោ បានចាត់ទុកថា សម្ដេចនៅជំពាក់គុណសាធារណរដ្ឋកូរ៉េចំពោះការជួយដ៏ធំនេះ ដែលបានអនុញ្ញាតឱ្យកម្ពុជាមានដង្ហើមដកនៅពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយនានាជា ឥណទានសម្បទាន ជាជំនួយឥតសំណង ដែលសាធារណរដ្ឋកូរ៉េបានជួយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នឹងការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាដើម។

សម្តេចសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់នូវការចងចាំ និងចំណាប់អារម្មណ៍ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអនុស្សាវរីយ៍នានារបស់សម្ដេចជាមួយនឹងប្រធានសភាជាតិ ប្រធានាធិបតី ជាបន្តបន្ទាប់និងឥស្សរជននានានៃសាធារណរដ្ឋកូរ៉េ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងការរីករាយដោយក្រុមមិត្តភាពអន្តរសភាកូរ៉េ-កម្ពុជាត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ។ ឯកឧត្តម សន្យាថានឹងរៀបចំឱ្យមានជំនួបនានាជាមួយប្រមុខដឹកនាំ ឥស្សរជន របស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនេះ។

ជាចុងក្រោយ សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្នើសុំ ឯកឧត្ដមឯកអគ្គរដ្ឋទូត ពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខក៏ដូចជាពរជ័យជូនចំពោះ ឯកឧត្តម ប្រធានាធិបតី និងប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ។ សម្ដេចតេជោ ក៏បានសម្ដែងសេចក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោកនាពេលខាងមុខនេះ សម្ដេចនឹងមានឱកាសបានជួបជាមួយនឹងប្រធានាធិបតី ក៏ដូចជាប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ ផងដែរ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានចែករំលែកនូវគំនិតនិងបទពិសោធន៍របស់សម្ដេច និងសូមគោរពជូនពរសម្ដេចតេជោ មានសុខភាពល្អ ដោយសារតែសុខភាពរបស់សម្តេច មានសារៈសំខាន់ណាស់សម្រាប់សន្តិភាព ការរីកចម្រើនរបស់កម្ពុជា និងដើម្បីបន្តរួមចំណែកកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង