**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់

លោកជំទាវ ចម និម្មល អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត ដែលមានវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងស្រុកទឹកឈូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលទើបទទួលបានការតែងតាំងសមាសភាពចុះមូលដ្ឋានតាមឃុំនីមួយៗ។

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺមិនមែនជាការជ្រៀតជ្រែកភាពជាម្ចាស់ នៃការបំពេញមុខងាររបស់អាជ្ញាធរមូលដ្ឋានឡើយ តែជាការចូលរួមតម្រង់ទិស គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីបុរេសកម្ម ភាតរភាព និងការទទួលខុសត្រូវខ្ពស់រួមគ្នា សំដៅធានាការអភិវឌ្ឍរួមមួយដែលគ្រប់តួអង្គបានទទួលផល និងរួមសុខរួមទុក្ខ ព្រមទាំងជាការបង្ហាញពីរបៀបធ្វើការមួយដែលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមគោលដៅ សមាសភាពក្រុមការងារទាំងអស់ រួមគ្នា បន្តផ្សព្វផ្សាយ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសជាឱឡារឹកនាព្រឹកនេះ នឹងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ចំនួន ៥ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំ ប្រកាន់ខ្ជាប់ក្នុងការអនុវត្ត ដូចខាងក្រោម៖
១. សហការជាមួយអាជ្ញារធមូលដ្ឋានរបស់ស្រុក/ឃុំ ឱ្យបានជាប់លាប់ ក្នុងការតាមដានការជំរុញដោះស្រាយបញ្ហាចំពោះមុខដែលសេសសល់ ពិសេសការងារវាស់វែងចុះបញ្ជីដីធ្លី ការងារស្តារស្រះស្តុកទឹកតាមឃុំនីមួយៗ ការងារស្តារឬជួសជុលផ្លូវដែលខូចខាត បញ្ហាបណ្តាញអគ្គសនី និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលនឹងប្រឈមនូវជំងឺជាច្រើន ក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន។

២. ពង្រឹងលទ្ធភាពក្នុងការរៀបចំវេទិកាសាធារណៈ ទៅតាមប្រតិទិនកំណត់ ឬតាមស្ថានការណ៍ចាំបាច់ និងឱ្យបានតាមបណ្តាឃុំទាំង១០ ដើម្បីស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្តល់ដំណោះស្រាយតាមជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត។

៣. បន្តសហការជាមួយវិស័យឯកជន ឬដៃគូរអភិវឌ្ឍន៍នានា សំដៅផ្តល់ការគាំទ្របំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក/ឃុំ តាមជាក់ស្តែង និងតាមលទ្ធភាព ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗផ្សេងទៀត។

៤. អាជ្ញាធរថ្នាក់ស្រុក/ឃុំ ពិសេសកងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងការបង្រ្កាបក្មេងទំនើង និងសកម្មភាពល្មើសច្បាប់គ្រប់រូបភាពនៅក្នុងស្រុក ឃុំ ភូមិ ពិសេសអនុវត្តឱ្យបានហ្មឹងម៉ាត់តាមគោលការណ៍ដែលមានចែងក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ប្រកបដោយចិរភាព និងបរិយាប័ន្ន ។

៥. ផ្តល់របាយការណ៍វឌ្ឍនភាពតាមលំដាប់ថ្នាក់ ក្នុងរចនាសម្ព័ន្ធក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក ឱ្យបានទៀងពេលវេលា និងត្រូវរាយការណ៍ ឬលើកសំណើភ្លាមៗ លើបញ្ហាបន្ទាន់ ឬចំពោះមុខនានា ដើម្បីប្រធានក្រុមការងារផ្តល់ការណែនាំ និងសម្របសម្រួលបានទាន់សភាពការណ៍បំផុត៕

អត្ថបទដែលជាប់ទាក់ទង