**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

ភ្នំពេញ៖ ឈានជើងចូលផុតពីមាត់ទ្វារ នៃសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ គេនឹងឃើញបដារមួយធំ ចងទទឹងផ្លូវខាងក្នុង ដែលមាន អត្ថន័យថា «បំរាម ហាមប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ ដបប្លាស្ទិក និងប្រអប់ស្នោគ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន»។ បដារនេះ ក៏មានន័យទៅដល់ការជូនដំណឹងដល់សិស្ស ឬមាតាបិតា អាណាព្យាបាល ដែលបានជូនកូនរបស់ខ្លួនមករៀន បានទទួលអាន និងយល់ដឹងអំពីបម្រាមរបស់សាលា ក្នុងការរឹតបន្តឹងការប្រើប្រាស់ថង់ប្លាស្ទិក ប្រអប់ស្នោ និងកែវជ័រ ចាប់ពីពេលផ្សព្វផ្សាយនេះទៅ។

ក្នុងន័យនេះ សាលាបានទទទួលនូវយុទ្ធនាការទីពីរ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញដោយក្រសួងបរិស្ថានកាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៤ ក្រោយយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានសាលាជាង ១.០០០ នៅទូទាំងប្រទេស និងមានសិស្សានុសិស្សចូលរួមជាង ១លាននាក់ អនុវត្តទទួលបានជោគជ័យរួចមក ។

«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលសាលាបឋមសិក្សាព្រះនរោត្តម ចាប់ផ្តើមអនុវត្តបានដាក់កម្រិតយ៉ាងតឹងរឹងដំបូងគេនៅកម្ពុជា ក៏ព្រោះតែសាលារៀនគឺជាថ្នាលបណ្តុះចំណេះដឹងទូទៅ អប់រំសីលធម៌ សុជីវធម៌ និងឥរិយាបថហាត់ពត់លត់ដំនៃការរស់នៅពីក្មេង និងឲ្យសិស្សកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ មានគុណភាពសម្រាប់ប្រទេសជាតិ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាជោគជ័យមួយក្នុងយុទ្ធនាការ ដែលបានគ្របដណ្តប់នៅទូទាំងប្រទេស ហើយលទ្ធផលខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស។

ពាក្យស្លោកនេះ ថ្វិត្បិតមានខ្លឹមសារខ្លី តែបើគិតពីអនាគតរបស់កូនខ្មែរតជំនាន់ វាមានរយៈពេលវែងឆ្ងាយណាស់ វាមានអត្ថន័យទូលំទូលាយជ្រាលជ្រៅ បំផុសឲ្យខ្មែរយើងគ្រប់រូប បើកបេះដូងទទួលយក និងអនុវត្តព្រមគ្នា ទើបសង្គមខ្មែរយើងស្អាត សង្គមយើងស្អាត ពលរដ្ឋរស់នៅប្រកបដោយផាសុកភាព វិស័យទេសចរណ៍យើងក៏ស្រស់បំព្រង ហើយស្រូបទាញដួងចិត្តជនបរទេសឲ្យចូលមកកម្សាន្តច្រើនថ្កើនជីវភាពប្រជាពលរដ្ឋយើង ៕

អត្ថបទដែលជាប់ទាក់ទង