លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាព១គ្រួសារ នៅស្រុកគិរីវង់ ខេត្តតាកែវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ ចុះប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនដល់គ្រួសារខ្វះខាតក្នុងជីវភាព នៅស្រុកគិរីវង់ ខេត្តតាកែវ។
អំណោយផ្ទះទេវតានាថ្ងៃនេះ ត្រូវបានប្រគល់ជូនលោក សុខ ប្រុស មាន អាយុ៤៤ឆ្នាំ និងភរិយាឈ្មោះ លីម ស្រីរ័ត្ន អាយុ៤២ មានកូនបីនាក់ ដែលជួបការខ្វះខាតក្នុងជីវភាពជាខ្លាំង រស់នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង្សខេត្តតាកែវ។ ផ្ទះនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈកម្មវិធីផ្ទះទេវតា។
សូមរំលឹកថា លោក សុខ ប្រុស (ជាប្តី) កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា បានអោយក្រុមការងារយកមកព្យាបាលជំងឺ «កេីតពិសលេីជេីង»ឲ្យជាសះស្បើយរួចមកហើយ ដោយមិនគិតថ្លៃ តាមរយៈក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ក្រោមការយកចិត្តទុកដាក់បំផុតពីលោកជំទាវ ហ៊ុន ម៉ាណា ហើយលោកជំទាវក៏សម្រេចឲ្យក្រុមការងារសាងសង់ជាផ្ទះទេវតាមួយខ្នង ដែលទទួលបាននៅពេលនេះ។
ក្នុងឱកាសនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ៕