សម្តេចធិបតី៖ ការអញ្ជើញខ្ញុំឱ្យចូលរួមបើកមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កំពុងស្ថិតក្នុងភាពជាយុវវ័យដែរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអញ្ជើញខ្ញុំឱ្យចូលរួមក្នុងពិធីបើកមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កំពុងស្ថិតក្នុងភាពជាយុវវ័យដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើក មហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដីសៀមរាបដែលលោកអ្នកកំពុងអញ្ជើញចូ លរួមក្នុងមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ កាលពីជាង២០ឆ្នាំមុន គឺជាអតីតតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ សូមយុវជនទាំងអស់មេត្តារួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន។
សម្ដេចធិបតីបានបន្ថែមថា គោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជា ដែលធ្វើឱ្យគ្រប់ភាគីជម្លោះទទួលយកបាន និងបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ដល់សព្វថ្ងៃ អាចជាគំរូមួយសម្រាប់ដោះស្រាយជម្លោះនៅប្រទេសនានាបាន ៕