រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ប្លង់គោលប្រើប្រាស់ដីក្រុងដូនកែវ ចក្ខុវិស័យ ឆ្នាំ២០២៤០
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងឯកឧត្តម អ៉ិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ប្លង់គោលប្រើប្រាស់ដីក្រុងដូនកែវ ចក្ខុវិស័យ ឆ្នាំ២០២៤០ បន្ទាប់ពីធ្វើការសិក្សារយៈពេលជាង ១០ឆ្នាំ កន្លងមកហើយ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរងនគរបាលខេត្ត លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រី អភិបាលរងក្រុង លោកចៅសង្កាត់ទាំងបី លោក លោកស្រី មេភូមិទូទាំងក្រុងដូនកែវ ៕