ប្រមុខរាជរដ្ឋាភិបាល៖ ជាការពិតមនុស្សជាតិរបស់យើង កំពុងឈានជើងចូលក្នុងពិភពមួយ ដែលមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះត្រូវបោះជំហានទៅមុខ ដោយប្រុងប្រយ័ត្ន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ជាការពិតមនុស្សជាតិរបស់យើង កំពុងឈានជើងចូលទៅក្នុងពិភពមួយ ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយ យើងត្រូវបោះជំហានទៅមុខ ប្រកបដោយការប្រុងប្រយ័ត្ន ។
ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ នាថ្ងៃទី៧ មិថុនានេះ សម្តេចមហាបវរធិបតី បានគូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលសម្តេចគិតថាអាចជួយតម្រង់ទិស នៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និង បញ្ញាសិប្បនិម្មិត និយាយដោយឡែក ៕