**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ស្វាយ សំអ៊ាង ក្រើនរំលឹកឲ្យអភិបាលរង និងមន្រ្តីរដ្ឋបាលខេត្តស្ទឹងត្រែង បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបំពេញចំណុចខ្វះខាតឲ្យកាន់តែប្រសើរឡើង

ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានក្រើនរំលឹកជំរុញដល់អភិបាលរងខេត្ត និងមន្រ្តីជំនាញនៃរដ្ឋបាលខេត្តស្ទឹងត្រែទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ឲ្យបានផុសផុលតាមដែនសមត្ថកិច្ចជំនាញរៀងៗខ្លួន ដើម្បីបំពេញនៅចំនុចខ្វះខាតឲ្យបានកាន់តែប្រសើរឡើង ។

ការក្រើនរំលឹករបស់ឯកឧត្ដម ស្វាយ សំអ៊ាង បែបនេះធ្វើឡើងនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីក្ដាប់របាយការណ៍សកម្មភាពការងាររបស់គណៈអភិបាល ការអនុវត្តតួនាទី ភារកិច្ចជំនាញ អង្គភាពចំណុះរដ្ឋបាលខេត្ត ពិនិត្យ ដោះស្រាយបញ្ហានានាជុំវិញការអនុវត្តការងាររដ្ឋបាល ការងារជំនាញក្នុងគោលដៅធានាពង្រឹងប្រសិទ្ធភាព ប្រសិទ្ធផលការងាររដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរនឹងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលលោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់អនុវត្តការងា ក្នុងដែនសមត្ថកិច្ចជំនាញរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។

ក្នុងឱកាសនោះដែរឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗ គឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពី សមាជិកអង្គរប្រជុំ ពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារប្រចាំខែ និងដាក់ទិសដៅអនុវត្តបន្តរដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតនានាដែរនៅសេសសល់ នឹងត្រូវបំពេញបន្ថែម រួមមានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋានសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរក៏មានការចូលរួមជាមតិយោបល់ ពិភាក្សានិងសំណូមពរមួយចំនួនដោយសមាជិកអង្គប្រជុំ ដែលធ្វើឲ្យអង្គប្រជុំនាឱកាសនោះមានភាពសកម្មនិងបានផ្លាស់ប្ដូរមតិយោបល់ទៅវិញទៅមក ដែលទទួលបាននៅដំណោះស្រាយថ្មីៗប្រកបដោយភាពរលូន នឹងទទួលបាន លទ្ធផលល្អប្រសើរ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់សមាជិកអង្គប្រជុំដែលបានមកចូលរួមទាំងអស់ ជួបប្រទះតែសេចក្តីសុខសុវត្ថិភាព និងសុភមង្គលប្រកបទៅដោយពុទ្ធពរទាំង ៤ប្រការផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង