រដ្ឋបាលខេត្តសៀមរាប នឹងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិមួយចំនួន ក្នុងស្រុកសូទ្រនិគម
ភ្នំពេញ៖ គណៈកម្មការរដ្ឋបាល និងធ្វើពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ស្ថិតនៅភូមិព្រៃលាន ភូមិត្រពាំងត្រាវ ភូមិគោល ភូមិថ្នល់ត្រង់ ភូមិត្រពាំងត្រុំ ភូមិត្រាចពក ភូមិពពេលកណ្តាល ភូមិពពេលលិច ភូមិក្រៀលពង ភូមិដំរីកូន ភូមិត្រពាំងផុង ភូមិត្រពាំងប្រីយ៍ និងភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣០នាទី ស្ថិតនៅក្នុងបរិវេណវត្តប្រះពុទ្ធសេរី (ហៅវត្តក្រៀលពង)៕