ឯកឧត្ដម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចជា (១) ពិនិត្យលើការវិវឌ្ឍក្នុងការអនុវត្តផែនការសកម្មភាពរបស់សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (២០២៣-២០២៧) (២) ពិធីសារចូលសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (៣) ការចូលជាភាគីនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរបស់ទីម័រខាងកើត៕