**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវឲ្យអង្គភាពថ្នាក់ក្រោមជាតិ ប្រុងប្រយត្នខ្ពស់លើផលប៉ះពាល់ ដោយសារគ្រឿងញៀន នៅក្នុងសង្គមក្រុមគ្រួសារ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់បណ្ដាអង្គភាពពាក់ព័ន្ធ និងមន្ត្រីស្ថិតនៅថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការប្រុងប្រយត្នខ្ពស់ កុំប៉ះពាល់គ្រឿងញៀន ព្រោះវាអាចបំផ្លាញដល់សង្គមគ្រួសារ និងឈានទៅប៉ះពាល់ដល់សង្គមជាតិទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមគ្រួសារ អាចទទួលបានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីការបង្ក្រាបបទល្មើសគ្រឿងញៀនពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះអាណាព្យាបាលត្រូវមានកាតព្វកិច្ចខ្ពស់ក្នុងការផ្តល់ការណែនាំអប់រំដល់បុត្រធីតារបស់ខ្លួន ដោយត្រូវរកវិធីសាស្រ្តធ្វើយ៉ាងណាទាក់ទាញកូនៗរបស់យើង ឱ្យចៀសផុតឆ្ងាយពីអំពើជួញដូរនិងការប្រើប្រាស់គ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងនូវនិយមន័យមួយដែលមានពាក្យថា « គ្រួសារ »ដែលពាក្យនេះបានសំដៅដល់ការរាប់បញ្ចូលជីដូនជីតា បងប្អូនសាច់ញាតិអាណាព្យាបាលមាតាបិតា និងប្តីប្រពន្ធកូនចៅជាដើម។ ដូច្នេះក្នុងនាមជាអ្នកបង្កើតគ្រួសារ ត្រូវមានការទទួលខុសត្រូវឲ្យបានខ្ពស់ ដោយត្រូវធ្វើយ៉ាងណាឲ្យគ្រួសារមានសុភមង្គល និងពោរពេញទៅដោយសុវត្ថិភាព ព្រមទាំងផ្តល់ភាពកក់ក្តៅទៅដល់គ្រួសារថែមទៀតផង។

ឯកឧត្តមបានបញ្ជាក់ថា គ្រួសារមានសារៈសំខាន់ណាស់ ហេតុនេះអាណាព្យាបាលត្រូវមានតួនាទីផ្ដល់ការអប់រំណែនាំទូន្មានដល់កូនៗឲ្យបានច្រើនបើទោះបីជាមិនសូវមានពេលវេលាគ្រប់គ្រាន់យ៉ាងណាក៏ដោយ ប៉ុន្តែត្រូវចែករំលែកពេលវេលាក្នុងការតម្រង់ទិស ឲ្យពួកគេដើរទៅរកផ្លូវត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេ ពិសេសគឺត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ពួកគេមិនមានប៉ះពាល់ជាមួយនឹងគ្រឿងញៀននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រសិនបើកូនៗបានទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន នោះអាចបំផ្លាញសុខភាព និងអនាគតរបស់ពួកគេ។ ដូច្នេះក្នុងនាមជាអាណាព្យាបាលត្រូវ តែមានកាតព្វកិច្ចក្នុងការការពារ និងថែរក្សាកូនៗឲ្យមានសុវត្ថិភាព និងជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន ទាំងការប្រើប្រាស់ និងសេពគ្រឿងញៀនជាដើម។ មួយវិញទៀត ផលប៉ះពាល់ នៃគ្រឿងញៀន គឺអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី និងអាចក្លាយទៅជាមនុស្សវិកលចរិក លែងដឹងខុសត្រូវអ្វីទាំងអស់។ រីឯប្រព័ន្ធនៃសុខភាពរាងកាយ ត្រូវចុះទ្រុឌទ្រោមអន់ខ្សោយផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជា សុមេធី បានអំពាវនាវដល់មន្ត្រីដែលស្ថិតនៅក្រោមក្របខណ្ឌនៃក្រសួងសង្គមកិច្ចទាំងអស់ ត្រូវក្តាប់នូវស្ថានការណ៍នេះឲ្យបាននឹងត្រូវចៀសឲ្យឆ្ងាយដើម្បីសុខភាពក្រុមគ្រួសារអនាគតកូនៗ និងសង្គមជាតិទាំងមូល។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី សុភា កន្និដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ចបានបង្ហាញពីការគាំទ្រចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដោយក្នុងនោះលោកស្រីក៏បានលើកឡើងនូវសារាចរណែនាំ ស្តីពីការប្រារព្ធទិវាគ្រួសារអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសជួយដល់យុវជនដើម្បីចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោកស្រី សុភា កន្និដ្ឋា បានបញ្ជាក់ថា៖ បើយោងតាមចំណុចទី៤.ខ នៃសារាចរណែនាំដែលបានលើកឡើងនេះ បានប្រកាសថា មាតាបិតានិងអាណាព្យាបាល ត្រូវជួយអប់រំបុត្រធីតាតាមគោលការណ៍នៃព្រហ្មវិហារធម៌ សីលធម៌ សុជីវធម៌និងផ្តល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រខ្ពស់រហូតដល់កម្រិតឧត្តមសិក្សា ដើម្បីធ្វើឲ្យគ្រួសារសហគមន៍ និងសង្គមជាតិកាន់តែមានភាពរីកចម្រើនសុខដុមរមនា ពិសេសកាត់បន្ថយវិសមភាពយេនឌ័រក្នុងវិស័យអប់រំ , អំពើហិង្សាក្នុងគ្រួសារនិងភាពក្រីក្រ។
វិបត្តិសាកលលោកនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យមានការប្រទាញប្រទង់គ្នាលើភូមិសាស្រ្តនយោបាយ និងបង្កឲ្យកើតមានសង្គ្រាមនៅក្នុងតំបន់និងក្រៅតំបន់ផងដែរ ។កត្តានេះ វាបាននាំមកនូវភាពអំណោយផលដល់ឧក្រិដ្ឋជនមួយចំនួន ក្នុងការបន្តខិតខំផលិតនិងចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយទៀត។ នេះបើយោងតាម ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង គន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្មវិធីតុមូលរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រោមប្រធានបទស្តីពី ដើម្បីអនាគតល្អ យុវជនត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ថោង គន្ធា បានឱ្យដឹងថា៖ ពាក់ព័ន្ធនឹងស្ថានភាពគ្រឿងញៀនមកដល់ពេលនេះ គឺមិនទាន់មានការថយចុះនោះទេទាំងក្នុងក្របខណ្ឌជាតិ ក្របខណ្ឌតំបន់និងសកលលោក។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា៖ ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ដែលនៅមិនឆ្ងាយពីតំបន់ត្រីកោណមាស ដូច្នេះកម្ពុជានៅតែប្រឈមនឹងបញ្ហាមួយនេះ។

ទាក់ទងទៅនឹងបញ្ហានេះដែរ យុវជន ម៉ែវ សុខមាន និស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា៖ គ្រឿងញៀនពិតជាបំផ្លាញសុខភាពនិងអនាគត ដូច្នេះដើម្បីរក្សាបានចំណុចទាំង២នេះគឺត្រូវនិយាយទេចំពោះគ្រឿងញៀន។ ប្អូនបានបន្តថា៖ មានយុវជនខ្លះបានដឹងពីករណីចរាចរគ្រឿងញៀនប៉ុន្តែមិនបានការរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋាននោះទេ ដែលនេះគឺជាឧបសគ្គនៃការលុបបំបាត់និងដល់ការការពារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

បើតាមនិស្សិតដដែលបានបន្ថែមថា៖ ប្រសិនបើមានការសេពគ្រឿងញៀនហើយ នោះនឹងក្លាយទៅជាអ្នកញៀនគ្រឿងញៀន ហើយផលវិបាកដែលគាត់ទទួលបាន គឺបណ្តាលឲ្យគាត់ធ្វើការអ្វីលែងកើត បង្កឲ្យមានអំពើហិង្សាវាយដំនៅក្នុងគ្រួសារ ត្រូវគេបញ្ឈប់ពីការងារ និងអាចទទួលរងអំពើហិង្សា បាត់បង់ស្មារតីវង្វេងវង្វាន់ខ្លួនឯងជាដើម។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមបណ្តាខេត្ត មួយចំនួនបានមកជួបជុំគ្នា ដើម្បីចែករំលែកនូវបទពិសោធន៍ចំណេះដឹងនិងពង្រឹងសមត្ថភាព លើការប៉ាន់ប្រមាណរកចំនួនក្រុមអ្នកចាក់ និងអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។ តាមរយៈសកម្មភាពមួយនេះ គេបានចាត់ទុកថា វាគឺជាការរួមចំណែកដាក់ចេញនូវវិធានការថ្មីបន្ថែមទៀត បន្ទាប់ពីការបង្កើតយុទ្ធនាការចុះបង្ក្រាបទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅប្រទេសកម្ពុជា។

ជាក់ស្តែងកាលពីចុងខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាញយក App NoDrug មកប្រើប្រាស់ដើម្បីផ្សព្វផ្សាយបន្ថែមទៀត នោះនឹងធ្វើឲ្យបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានមានការថយចុះ។ឯកឧត្តមបន្តថា៖ ការប្រើប្រាស់នូវ App មួយនេះ ក៏ដើម្បីប្រសិទ្ធភាពឆ្លើយតបនឹងសភាពការណ៍ និងបញ្ហាប្រឈមនានាដែលជួបប្រទះ។ ក្នុងន័យនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសាទរនិងលើកទឹកចិត្តឲ្យបំផុសការផ្សព្វផ្សាយបន្តនូវសេចក្តីអំពាវនាវនេះ ដើម្បីជំរុញឲ្យមានការទាញយកនូវកម្មវិធី App Nodrug ពីសំណាក់សាធារណជន ពិសេសយុវជន ដើម្បីទទួលចំណេះដឹង រាយការណ៍ករណីគ្រឿងញៀនក្នុងមូលដ្ឋាន ដើម្បីចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនតាមទិសស្លោក “រួមគ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន “។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា៖ អាជ្ញាធរបានដុតបំផ្លាញនិងកម្ទេចវត្ថុតាងគ្រឿងញៀនសរុបជិត១៤តោន (១៣,៧៩៦តោន) សារធាតុគីមីផ្សំចំនួនជាង៣៤២តោន(៣៤២,២៥៧តោន) និងកញ្ឆាក្រៀមសរុបជាង១១គីឡូក្រាមដែលការដុតបំផ្លាញនេះធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។

ការបើកយុទ្ធនាការនៃការទប់ស្កាត់បញ្ហាគ្រឿងញៀននាពេលបច្ចុប្បន្ននេះ បានក្លាយជាប្រធានបទក្កៅ ក្នុងការរឹតបន្តឹងឲ្យមានការចូលរួមអនុវត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាក្រសួងនានា និងអង្គការសង្គមស៊ីវិលទាំងអស់នៅក្នុងប្រទេសកម្ពុជា។
តាមរយៈយុទ្ធនាការ រឹតបន្តឹងលើបញ្ហានេះយើងសង្កេតឃើញថា បណ្ដាស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្តី បានខិតខំផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបានដាក់ចេញជាវិធានការ ធ្វើតេស្តរកសារធាតុញៀន ។ ហើយបើក្នុងករណីរកឃើញជនណាម្នាក់ ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ជននោះនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌរបស់ក្រសួងដោយមិនលើកលែង។ មកដល់បច្ចុប្បន្ននេះ ក្រសួងនានានៅក្នុងប្រទេសកម្ពុជា បានបន្តអនុវត្តនូវការធ្វើតេស្តទឹកនោមរកសារធាតុញៀនដែលការងារនេះ គឺជាការរួមចំណែកដ៏ធំធេងមួយទៀត បន្ទាប់ពីការទប់ស្កាត់បញ្ហាគ្រឿងញៀនពីក្នុងក្រុមគ្រួសារ ដែលនេះអាចចាត់ទុកថា វាគឺជាការបង្ក្រាបទប់ស្កាត់ករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាព ក្នុងការមិនឲ្យមានការចរាចរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងញៀន នៅក្នុងអង្គភាពស្ថាប័ននៅក្នុងប្រទេសកម្ពុជា ឬក៏តាមរយៈបុគ្គលខ្លួនផ្ទាល់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង