ឯកឧត្តម គង់ ភោគ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃក្រសួងការបរទេស និងជាឧត្តមមន្រ្តីឥណ្ឌាទទួលបន្ទុកកិច្ចការអាស៊ាន
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jaideep Mazumdar អគ្គលេខាធិការនៃក្រសួងការបរទេស និងជាឧត្តមមន្រ្តីឥណ្ឌាទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្រោមទំនាក់ទំនងទ្វេភាគី ព្រមទាំងក្របខ័ណ្ឌអាស៊ាន ផងដែរ៕