**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ សន កែវ អគ្គនាយករង លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ណែនាំ ពិសេស គឺ ការសម្អាតផ្ទះយើង (គឺ ផ្ទះពន្ធនាគារ) ដែលផ្តោតលើការសម្អាតភាពអសកម្មនានាពាក់ព័ន្ធនឹងមន្ត្រី។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំ រំលឹកបន្ថែមដល់ប្រធានពន្ធនាគារថ្មី និងទាញចំណាប់អារម្មណ៍ដល់ មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែងទាំងមូល ត្រូវតែបង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ទាំងមន្ត្រី និងប្រព័ន្ធការងារ ត្រូវមានភាពម៉ឺងម៉ាត់ក្នុងការសម្អាតភាពអសកម្មក្នុងអង្គភាពរបស់ខ្លួន ត្រូវ មានវិធានការដាច់ខាតចំពោះទូរស័ព្ទដៃ និងគ្រឿងញៀនចូលពន្ធនាគារ ព្រមទាំងមានចំណាត់ការដោយ ម៉ត់ចត់ និងឲ្យទាន់ពេលវេលា។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

១. ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ តាមតួនាទី ភារកិច្ច និងតាមការបែងចែកការទទួលខុសត្រូវ។ ត្រូវអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដាន ត្រួតពិនិត្យ តម្រង់ទិសមន្ត្រីក្រោមឱវាទជាប្រចាំ ដើម្បីធានាឱ្យការងារទទួល បានប្រសិទ្ធភាពខ្ពស់។

២. ពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេស បង្ការកុំឲ្យជនជាប់ឃុំធ្វើសកម្មភាព រត់គេចខ្លួន បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេររកវត្ថុហាមឃាត់មិនអោយចូលក្នុងពន្ធនាគារ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងបានទៀងទាត់ ការឆែកឆេររខ្លួនប្រាណ តាមបន្ទប់ឃុំឃាំង និងសម្ភារៈដែលគ្រួសារ បងប្អូន ញាត្តិមិត្ត ឬអ្នកមកសួរសុខទុក្ខ ផ្តល់ ឬផ្ញើរឲ្យជនជាប់ឃុំ។

៣. ស្ថិតក្នុងរដូវក្តៅនេះ ត្រូវមានវិធានការបង្ការហានីភ័យផ្សេងៗ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ក្នុងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។ ត្រូវពិនិត្យ និងសម្អាតជាប្រចាំ ទីកន្លែងចំអិនម្ហូបអាហារ ការរក្សាទុកដាក់គ្រឿងសម្ភារៈផ្ទះបាយ និងត្រូវធានាឲ្យម្ហូបអាហារមានគុណភាព និងបរិមាណគ្រប់គ្រាន់។

៤. ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អជានិច្ច និងមានទម្លាប់ធ្វើការងារជាក្រុម ពិសេស ត្រូវរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការតូចក្តីធំក្តី ដោយឈរលើគោលការណ៍ សច្ចៈភាព តម្លាភាព ស្មោះត្រង់ និងការជឿទុកចិត្តគ្នា។

៥. មន្ត្រីពន្ធនាគារគ្រប់រូបគប្បីមាន អាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ក្រម សីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។ ជៀសវាងរាល់ភាពអសកម្មនានា និងមិនត្រូវយក ឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ចាកពីគោលការណ៍ច្បាប់ ដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ និងជនដទៃឡើយ។

សូមបញ្ជាក់ផងដែរថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា អត្តលេខ ២៦៨៧ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងថ្មី ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ដែលផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤វិញ ៕

អត្ថបទដែលជាប់ទាក់ទង