វិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើង
ថ្ងៃទី៧ ខែមិថុនា វិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបង្កើតឡើងជាផ្លូវការនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងលោក Gao Xiang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិននិងជាប្រធានបណ្ឌិត្យសភាប្រវត្តិសាស្ត្រចិនបានអញ្ជើញចូលរួមព្រមទាំងបើកស្លាកវិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងទីស្នាក់ការស្រាវជ្រាវខាងវិទ្យាសាស្ត្របន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិន (CMG)។ ថ្ងៃដដែល គម្រោងរួមគ្នាកសាង នៃវិទ្យាស្ថានស្រាវជ្រាវCMG និងផែនការពិសេស CMG លើកទីមួយក៏បានចាប់ដំណើរការជាផ្លូវការផងដែរ។
សូមបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បង្កើតឡើងដើម្បីបម្រើតាមតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗ ដែលធ្វើការស្រាវជ្រាវខាងនយោបាយពាក់ព័ន្ធ ដែលនឹងក្លាយជាវេទិកាចម្រុះនៃការស្រាវជ្រាវអំពីទស្សនៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា គម្រោងរួមគ្នាកសាងលើកទីមួយមាន៥គម្រោង មានដូចជា៖ គម្រោង «សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍរួមយ៉ាងស៊ីជម្រៅនៃប្រព័ន្ធសារព័ត៌មាន + ទេសចរណ៍ », គម្រោង « សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍនិងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត » ជាដើម៕