ឧត្តមសេនីយ៍ឯក តុប នេត អញ្ជើញធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបានសម្រាប់រយៈពេល០៥ខែ ឆ្នាំ២០២៤ និងការងារអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបានសម្រាប់រយៈពេល០៥ខែ ដើមឆ្នាំ២០២៤ និងការងារអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មហាផ្ទៃ។
ពិធីធ្វើបទបង្ហាញនេះបានប្រព្រឹត្តទៅនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រីដែលជាក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំផងដែរ ៕