**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ

អគ្គលេខាធិការអាស៊ាន ត្រូវបានអញ្ជើញជាផ្លូវការដោយក្រសួងការបរទេសអាមេរិក ទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ពីថ្ងៃទី១០ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងសំខាន់ នៃទស្សនកិច្ចការងារនេះ គឺដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដោយផ្អែកលើជោគជ័យនៃវិស័យកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងជួបជាមួយតួអង្គពាក់ព័ន្ធជាច្រើន រួមទាំង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំសភា ដៃគូវិស័យឯកជន ផ្នែកសិក្សាធិការ ស្ថាប័នវិភាគសិក្សាស្រាវជ្រាវ អ្នកជំនាញ មេដឹកនាំសាកលវិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ដើម្បីពង្រឹងការទូតសាធារណៈអាស៊ាន និងឱ្យមើលឃើញអាស៊ានកាន់តែច្បាស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន គ្រោងដាក់ដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-United States Center’s Speakers Series) ព្រមទាំងចូលរួមថ្លែង ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក៖ ដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន»។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបសន្ទនាជាមួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ព្រមទាំងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីជជែកពិភាក្សាលើបញ្ហាសំខាន់ៗ នៅក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមមាន សន្តិភាព សន្តិសុខ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាដើម។

ក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងជួបជាមួយគណៈកម្មាធិការអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលគាត់នឹងពិភាក្សាអំពីស្ថានភាពពេលបច្ចុប្បន្ន និងទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ព្រមទាំង ផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់គណៈកម្មាធិការនេះ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង