រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍ដល់នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អំពីការផ្តល់សេវាពិនិត្យថែទាំព្យាបាលជូនសាធារណជន
ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តសិទ្ធិភាព និងសមធម៌ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបថ្នាក់ដឹកនាំអង្គភាពមន្ទីរពេទ្យជាតិ ដើម្បីស្តាប់អំពីបច្ចុប្បន្នភាពការងារ និងបានផ្តល់អនុសាសន៍ណែនាំ អំពីវិធីសាស្រ្តដឹកនាំទាំងការងារបច្ចេកទេសថែទាំព្យាបាល ក្រមសីលធម៌ និងកិច្ចការទំនាក់ទំនងជាមួយសារធារណជន សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារនៃអង្គភាព ចៀសវាងរាល់បាតុភាពអសកម្មទាំងឡាយ។