**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុន Smart Axiata ដើម្បីបើកទំព័រថ្មី រួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងក្រុមហ៊ុនស្មាត អាស្យតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីដែលអញ្ជើញមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន ស្មាត បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន សេរីភាព សរុប ៨០ រូប។

ពិធីចុះអនុស្សរណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ធ្វើឡើងដើម្បីរួមចំនែកក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលត្រូវការយ៉ាងចាំបាច់នូវប្រព័ន្ធអ៊ីនធឺណិត ដែលនឹងអនុញ្ញាតអោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូអាចអភិវឌ្ឍ និងសិក្សាបន្ថែមអំពីរបៀបបង្រៀន និងរៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ភាគីទាំងពីរបានព្រមព្រៀងគ្នាលើគម្រោងផ្ដល់ទិន្នន័យអ៊ីនធឺណិតរបស់ក្រុមហ៊ុន Smart Axiata Co., Ltd. សម្រាប់ការប្រើប្រាស់ថ្នាល និងមាតិកាឌីជីថលរបស់ EBC ដែលមានភាពបត់បែន និងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស គ្រូបង្រៀន មន្ត្រីរាជការ និងប្រជាពលរដ្ឋ អាចបង្កើនបទពិសោធន៍ និងភាពពេញចិត្តក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាពង្រឹងគុណភាពវិស័យអប់រំផងដែរ។

ជាចុងបញ្ចប់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងក្រុមហ៊ុន ស្មាត អាស្យតា ខូ អិលធីឌី (Smart Axiata Co Ltd) បានប្តេជ្ញាបន្តសហការឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស នៃស្ថាប័នទាំងពីរបំពេញការងារក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង