រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីព្រមានថា អាល្លឺម៉ង់ត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមនៅឆ្នាំ២០២៩
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានឲ្យដឹងថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាម ដោយសារតែការគំរាមកំហែងរបស់រុស្ស៊ីកើនឡើង។
ទស្សនាវដ្តីព័ត៌មាន Der Spiegel បានដកស្រង់សម្តីលោក Boris Pistorius ដែលបានបញ្ជាក់នៅក្នុងសភាអាល្លឺម៉ង់កាលពីថ្ងៃពុធថា យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមនៅឆ្នាំ២០២៩។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ជាពិសេសប្រទេសនៅអឺរ៉ុបខាងកើត អំពីការឈ្លានពានរបស់រុស្សីដែលលាតសន្ធឹងហួសពីអ៊ុយក្រែន។
លោក Boris Pistorius បានឲ្យដឹងថា យើងមិនត្រូវជឿថា លោក ពូទីន នឹងឈប់នៅព្រំដែនអ៊ុយក្រែន នៅពេលដែលគាត់ទៅដល់ឆ្ងាយនោះទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានអធិការកិច្ចនៃកងទ័ពអាល្លឺម៉ង់ ឧត្តមសេនីយ៍ Carsten Breuer បានឲ្យដឹងថា វានឹងចំណាយពេលពី ៥ ទៅ ៨ឆ្នាំសម្រាប់ប្រទេសរុស្ស៊ី ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញពីសង្រ្គាមដែលកំពុងរលាយនៅអ៊ុយក្រែន ដោយដាក់កាលបរិច្ឆេទកំណត់ឆ្នាំ២០២៩ លើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូ ដើម្បីរៀបចំសម្រាប់ការប្រយុទ្ធដែលអាចកើតមាន។
លោក Boris Pistorius បបានឲ្យដឹងកាលពីថ្ងៃពុធថា ក្នុងភាពអាសន្ន យើងត្រូវការស្ត្រីវ័យក្មេង និងបុរសដែលអាចការពារប្រទេសនេះបាន។
ក្នុងអំឡុងដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ទីក្រុងPabradė Lithuanian ដែលជាកន្លែងទាហានអាល្លឺម៉ង់ធ្វើសមយុទ្ធយោធា Quadriga រួមគ្នាជាមួយកងទ័ព Lithuanian ហូឡង់ និងបារាំង រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានបញ្ជាក់ថា ពិភពលោកគឺខុសពីមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបញ្ជាឱ្យចូលលុកលុយអ៊ុយក្រែនទាំងស្រុង។
លោកបានបន្តថា សម្រាប់ពួកយើងក្នុងនាមជា Bundeswehr កងទ័ពអាល្លឺម៉ង់ នោះមានន័យថាបេសកកម្មបានផ្លាស់ប្តូរ ការការពារជាតិ និងសម្ព័ន្ធភាពគឺជាការផ្តោតអារម្មណ៍។