សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រ៉ាប់រងថ្លៃព្យាបាល ស្នាក់នៅ ហូបចុកដល់បុរសម្នាក់ មានជំងឺ រលាកស្រោមសួត និងសាច់សួតរ៉ាំរ៉ៃ
ភ្នំពេញ៖ លោក មុំ សុវណ្ណា អាយុ ៣៤ឆ្នាំ មានជំងឺ រលាកស្រោមសួត និងសាច់សួតរ៉ាំរ៉ៃ ដោយពុំមានលទ្ធភាពព្យាបាល។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីនាំយកអ្នកជំងឺទៅព្យាបាលដោយយកចិត្តទុកដាក់។
បច្ចុប្បន្ន ជំងឺ លោក មុំ សុវណ្ណា មានសភាពប្រសើរឡើងច្រើន រូបលោកមានអារម្មណ៍រំភើបសប្បាយរីករាយ និងគោរពដឹងគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕