ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍គំរូថ្មី
ភ្នំពេញ៖ ក្រសួងទេសចរណ៍មានកិត្តិយសជម្រាបជូន លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ មេត្តាជ្រាបថា ក្រសួង ទេសចរណ៍ សូមធ្វើបច្ចុប្បន្នភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងបណ្ណអនុញ្ញាតអ្នកបកប្រែភាសា បន្តពីមគ្គុទ្ទេសក៍ទេសចរណ៍គំរូថ្មី (ដូចមានជូនភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ) ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ ដើម្បីកែច្នៃការរចនាឱ្យមានភាពល្អប្រសើរសមស្របតាមបរិការណ៍បច្ចុប្បន្ន។ ដោយឡែក អាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតនិងបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្តដែលស្ថិតក្នុងសុពលភាព អាចបន្តប្រើប្រាស់ រហូតដល់អស់សុពលភាពអាជ្ញាបណ្ណ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអនុវត្ត តាមការគួរ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង លោក ផយ សុមេធា ប្រធានការិយាល័យ មគ្គុទ្ទេសក៍ទេសចរណ៍ តាមរយៈទូរសព្ទលេខ ០៧០ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ ៕