**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់


ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិនបានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាន នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានផ្នែកឃោសនាការនៃគណៈកម្មា
ធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបានឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថាបាននិងកំពុង បង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។

ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង ៣ ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងថាមានការបង្កើតព័ត៌មានក្លែងក្លាយជាច្រើនតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលបានជះឥទ្ធិពលដល់ការផ្សព្វផ្សាយពីទេសចរណ៍និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលរដ្ឋកម្ពុជានិងចិន កុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមដែលគ្មានប្រភពពិតប្រាកដ និងត្រូវជឿជាក់លើការផ្សព្វផ្សាយព័ត៌មានវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ជាភារកិច្ចរួមរបស់យើងដើម្បីពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានជូនអ្នកប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗដល់សង្គមនិងអ្នកទទួលព័ត៌មានដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ឯកឧត្តមក៏បានជម្រាបជូនភាគីចិនផងដែរថាក្រសួងព័ត៌មានគ្រោងនឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនាពេលខាងមុខ និងមានបំណងពង្រីកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះក្នុងក្របខណ្ឌទូលំទូលាយព្រោះថាបញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហារួម និងប្រទេសទាំងអស់តែងតែជួបប្រទះនូវបញ្ហាទាំងនេះដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវរួមសហការប្រយុទ្ធប្រឆាំង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនភាគីចិនថាការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីគោលដៅពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះកិត្តិយសប្រជាជាតិទាំង ២។ យុទ្ធនាការដែលបានគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។ លោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មា
ធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅខេត្តយូណានបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងសន្យាសហការ ជាមួយកម្ពុជាលើកិច្ចការនេះ៕

អត្ថបទដែលជាប់ទាក់ទង