**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

កងកម្លាំង​អ៊ីស្រាអែល​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​៤នាក់​នៅ​ហ្គាហ្សា

ហ្សេរុយសាឡឹម៖ កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែល ចំនួន ៤នាក់ ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាសចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ខណៈដែលជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងតំបន់តែមួយ។

ចំណាប់ខ្មាំងទាំង៤នាក់ដែលបានជួយសង្គ្រោះរួមមាន៖ ​Noa Argamani ​អាយុ ២៥ឆ្នាំ, Shlomi Ziv អាយុ ៤០ឆ្នាំ, Almog Meir Jan អាយុ ២១ឆ្នាំ និងAndrey Kozlov អាយុ ២៧ឆ្នាំ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា អ្នកទាំង៤ មានស្ថានភាពសុខភាពត្រឹមត្រូវនៅក្នុងអគារពីរនៅចំកណ្តាលជំរុំជនភៀសខ្លួន Nuseirat នៃតំបន់ហ្គាហ្សា។

អ្នកនាំពាក្យ IDF បានបន្តថា ប្រតិបត្តិការដែលត្រូវបានគ្រោងទុកជាច្រើនសប្តាហ៍ ត្រូវបានអនុវត្តរួមគ្នាជាមួយអង្គភាពប្រឆាំងភេរវកម្មជាតិវរជនរបស់ប៉ូលីស និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល ខណៈអ្នកប្រយុទ្ធម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងពេលប្រតិបត្តិការ។

បន្ទាប់ពីការជួយសង្គ្រោះមនុស្ស៤នាក់ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១២០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយពួកគេចំនួន ៤៣នាក់ត្រូវបានអ៊ីស្រាអែលចាត់ទុកថាបានស្លាប់។ លោក Daniel Hagari បានបញ្ជាក់ថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យពួកគេត្រលប់មកវិញ។

ទន្ទឹមនឹងនេះដែរ ប្រភពវេជ្ជសាស្ត្រក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩៤នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរុំ Nuseirat និងតំបន់មួយចំនួនទៀតនៅកណ្តាលហ្គាហ្សាស្ទ្រីប។

ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងនៅលើដីរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលដែលវាយឆ្មក់ជំរុំ Nuseirat ក្រោមគម្របកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស។

អត្ថបទដែលជាប់ទាក់ទង