**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

ការពង្រឹងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក រួមគ្នាជាមួយមិត្តនៃប្រទេសមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់

ភ្នំពេញ៖ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គបានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងកិច្ចប្រជុំឧត្តមមន្ត្រីនៃមិត្តប្រទេសមេគង្គ នៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក បានពិភាក្សារអំពីរបៀបវារៈសំខាន់ៗរួមមានវឌ្ឍនភាព និងទិសដៅអនាគតនៃកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងគម្រោងអនុម័តផែនការសកម្មភាពនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៤-២០២៦។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកនាពេលខាងមុខ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំឧត្តមមន្ត្រីមិត្តនៃប្រទេសមេគង្គ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា នៅលេខាធិការដ្នានគណកម្មការទន្លេមេគង្គ (MRC) ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់របស់ប្រទេសមេគង្គ” ដោយមានការចូលរួមពីប្រទេសមេគង្គទាំងអស់រួមជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត។

កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើវិស័យអាទិភាពសំខាន់ៗ សម្រាប់ការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពសម្រាប់យន្តការមិត្តរបស់ប្រទេសមេគង្គ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងមិត្តនៃប្រទេសមេគង្គទាំងអស់ដែលបានជួយក្នុងការអភិវឌ្ឍអនុតំបន់ និងស្នើសុំបន្តការគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គនានាបន្ថែមទៀតរួមមាន៖ (១).ពង្រឹងភាពជាដៃគូរវាងសាធារណៈ និងឯកជន, (២).ការអភិវឌ្ឍធនធានមនុស្ស, (៣).ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និង(៤).វិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង