ឯកឧត្តម សួស ប្រាថ្នា ដឹកនាំប្រតិភូកម្ពុជា សហការជាមួយភាគីវៀតណាម ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ នៅក្រុងសំពៅពូន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសនាំមុខអន្តរក្រសួង បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា សហការជាមួយភាគីវៀតណាម ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ នៅក្រុងសំពៅពូន ខេត្តកណ្តាល ៕