ឯកឧត្តម ស សេរីវិចិត្រ អញ្ជើញសំណេះសំណាល និងប្រកាសសេចក្តីសម្រេចរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនីវ៉ាដា ប្រចាំតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសសេចក្តីសម្រេចរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនីវ៉ាដា ប្រចាំតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចៅ ពលៈ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់អាមេរិកឆ្នេរខាងលិច ទទួលជួយកិច្ចការងារប្រចាំរដ្ឋនីវ៉ាដា និងឯកឧត្តម ប៉ោ សួន ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនីវ៉ាដា ប្រចាំតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ប្រមាណ ៦៥រូប។
ពិធីសំណេះសំណាល និងប្រកាសសេចក្តីសម្រេចនេះបានបញ្ចប់ដោយរលូន និងមនោសញ្ចេតនារាប់អានគ្នា ព្រមទាំងមានរៀបចំអាហារសាមគ្គីផងដែរ ៕