សម្តេចធិបតី និងលោកជំទាវ ផ្តល់អំណោយជូនកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ លោក វរសេនីយ៍ត្រី សឹង សុផារិន នាយសេនាធិការរង កងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនគ្រួសារយោធិន ផ្តល់ជូនកម្លាំងដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនេះ លោកវរសេនីយ៍ត្រី សឹង សុផារិន នាយសេនាធិការរង កងពល បានពាំនាំសារសួរសុខទុក្ខរបស់ថ្នាក់លើជូនដល់កម្លាំង ឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ទទួលបាននូវសុខភាពល្អ នឹងសម្រេចបាន នូវ គ្រប់ភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន៕