**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ នៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

ពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា, ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា, ថ្នាក់ដឹកនាំសាសនាឥស្លាម និងសិស្សនិស្សិតយ៉ាងច្រើនកុះករ។

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា និងជាប្រធានគណៈកម្មការពិធីសូត្រ បានមានប្រសាន៍ជម្រាបជូន ឯកឧត្តម សន្តិបណ្ឌិត ថា ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ បានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន ៣៩រូប ក្នុងនោះ ស្ត្រី ១៨រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ ១២រូប ក្នុងនោះស្រ្តី ០២រូប។

ការលើកយកប្រធានបទ “ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” គឺស្របទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែង កំណត់គោលដៅរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់ ដើម្បីបង្ហាញសេចក្តីគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមផ្សព្វផ្សាយដល់យុវជន យុវនារី ក្រប់ស្រទាប់វណ្ណៈ។

ជាលទ្ធផលក្នុងការប្រលងសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤នេះទទួលលទ្ធផលដូចតទៅ៖

-ផ្នែកបុរស បេក្ខជនជា ករី ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តស្ទឹងត្រែង, ចំណាត់ថ្នាក់លេខ២បានទៅ រាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកណ្តាល។

-ផ្នែកនារី បេក្ខនារីជា ករីយះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តត្បូងឃ្មុំ និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។

-ផ្នែកបុរស បេក្ខជនជា ហាហ្វីហ្ស ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តកំពង់ចាម, ចំណាត់ថ្នាក់លេខ២បានទៅ និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកំពង់ចាម។

-ផ្នែកនារី បេក្ខនារីជា ហាហ្វីហ្សោះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តឧត្តរមានជ័យ, ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តកំពង់ឆ្នាំង និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។ ដោយឡែកសម្រាប់បេក្ខជន បេក្ខនារីដែលត្រូវជាប់ទៅប្រលងការសូត្រគម្ពី អាល់គួរអានុលការីមថ្នាក់អន្តរជាតិ ផ្នែកបុរសបានទៅខេត្តស្ទឹងត្រែង, ផ្នែកនារី បានទៅខេត្តបាត់ដំបង។

នាឱកាសនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយស្ថានភាពតំបន់និងពិភពលោកដែល បាននិងកំពុងគំរាមកំហែង បង្កផលប៉ះពាល់ដល់កម្ពុជាផងដែរជាក់ស្តែងក្រុមឧក្រិដ្ឋជន បានលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន តាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ធ្វើសកម្មភាពរក្សាទុក និងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅក្នុងប្រទេសមុននឹងចរាចរបន្តទៅប្រទេសទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ធ្វើឱ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស និងជាអ្នកញៀនគ្រឿងញៀនបង្កការលំបាកធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្ម ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ចំនួន៥៖ (១).ការផ្សព្វផ្សាយនិងអប់រំ, (២).ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ, (៣).ការងារព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្ម, (៤).ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់ និង(៥).ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង