**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់

កម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងគ្រឿង​ញៀន បានសហការជាមួយកម្លាំងអធិការក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលស្ពានមានជ័យ ធ្វើការបង្រ្កាប ក្រុមក្មេងទំនើងចំនួន ០២នាក់ ដែលកំពុងជក់បារីអេឡិចត្រូនិច

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២​០២៤ នាវេលាម៉ោង១២និង៣០នាទី ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌ​លគិរី កម្លាំង​អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការចុះល្បាត ក្នុងភូមិសាស្ត្រ​ របស់ខ្លួនរហូត​ដល់ចំណុចចុងតារាងក្បែរហ្គារ៉ាសសាំង​តេលា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក៏បានប្រទះឃើញជនទំនើងម្នាក់ឈ្មោះ ខុម សុផាន់ណា ភេទប្រុស កំពុងជក់បារីអេឡិចត្រូនិចពេលនោះ។

កម្លាំងសមត្ថកិច្ចក៏បានធ្វើការសួរនាំជនខាងលើរួច ក៏បានសារភាពប្រាប់ពីប្រភ​ពដែលលក់បារីអេឡិចត្រូនិចនោះ។ បន្ទាប់មកកម្លាំងសត្ថកិច្ចជំនាញ​ បានបន្តនីតិវិធី ដោ​យសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យក៏បានចុះដល់ទីតាំងជួញដូរបារីអេឡិចត្រូនិច​នោះតែម្តងក៏បាន នាំខ្លួនជនសង្ស័យឈ្មោះ ភី ហេងសក្ដិ ដេីម្បីសួរនាំ​ ក្រោយមកឈ្មោះ ភី ហេងស័ក្ដិ ក៏បានសារភាព និងសហ​ការប្រគល់ឧបករណ៍បារីអេឡិចត្រូនិចមកឲ្យសមត្ថកិច្ចយើង។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យបានចំនួន ០២​នាក់ ដដើម្បីសួរនាំដែលមានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ ភី ហេងស័ក្ដ ភេទប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំ​នៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមាន​ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផ​ល​អវិជ្ជមាន(-)។

ទី២.ឈ្មោះ ខុម សុផាន់ណា ភេទប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពាន​មានជ័យ ក្រុងសែនមនោរម្យ។

បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន(-)។ កម្លាំងសមត្ថកិច្ចយើងបានឆែកឆេរចាប់យកសម្ភារៈវត្ថុតាងរួមមានដូចខាងក្រោម៖
១.បារីអាឡិចត្រូនិច ចំនួន ២៣គ្រឿង (ប្រើប្រា​ស់រួច ចំនួន១៥គ្រឿង និងថ្មីក្នុងប្រអប់ ចំនួន​០៨គ្រឿង)។
២.ក្បាលបារីអេឡិចត្រូនិចមានទឹកថ្នាំ ម៉ាកYooz ចំនួន ៣០ប្រអប់តូច និង ២០​ប្រ​អប់​ធំល្មម (សរុប១៣០ប្រអប់តូច ស្មើនឹង​ ២៦០​គ្រឿង)។

ករណីខាងលើនេះ កម្លាំងជំនាញនៃអធិការ​ដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានធ្វើការអប់រំណែនាំជន​សង្ស័យខាងលើ ឲ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិចបន្តទៀតហេីយក៏បានប្រគល់ជនសង្ស័យខាងលេីជូនអាណា​ព្យាបាលយកទៅអប់រំបន្ត​ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការដកហូតដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង