សម្តេចធិបតី៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រូវតែមានការ លើកលែងខ្លះ និងត្រូវសម្រួលខ្លះមិនអាចធ្វើឡើងដោយតឹងរឹងហួសហេតុពេកនោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះមិនអាចធ្វើឡើងដោយតឹងរឹងហួសហេតុពេកនោះទេ ជាពិសេសពេល ជួបករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គងនឹងច្បាប់ចរាចរណ៍។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណីប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និងត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។
សម្តេចធិបតី បានលើកឡើងផងដែរថា ការអនុគ្រោះ និងអធ្យា ស្រ័យប្រកបដោយក្រមសីលធម៌ និងអស់ពីកម្លាំង កាយចិត្តនោះគឺជាកត្តាសំខាន់បំផុតសម្រាប់មន្រ្តីបម្រើដល់ប្រជាជន៕