សម្តេចធិបតី៖ ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថាក្រសួងស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ បើគ្មានស្តង់ដារក្រមប្រតិបត្តិ និងកិច្ចសហការគ្នា មិនអាចធ្វើឱ្យមានប្រសិទ្ធភាពការងារនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មន្ត្រីដែលជ្រើសរើសហើយ មិនចុះធ្វើការនៅតាមខេត្ត ហើយប្រមូលផ្តុំតែនៅភ្នំពេញ នឹងបង្កើតឱ្យរូបភាព ខ្វះតែលើស លើសតែខ្វះ៕