**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញបើកកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន អញ្ជើញជាអធិបតីបើកនូវកិច្ចប្រជុំ ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមពី ឯកឧត្តមសុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណង សំខាន់ៗដូចជា៖-សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលកម្ពុជាសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបង្ហាញពីផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងមេរោគអេដស៍ សម្រាប់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ -ពិនិត្យ និងអនុវត្តនូវវិធានការនានា នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។​

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេសការផ្តល់នូវកម្មវិធីគាំពារសង្គម ដល់ជនងាយរងគ្រោះ កន្លងមក។

ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវមតិស្វាគមន៍ និងកោតសរសើរដល់អាជ្ញាធរជាតិ ក្នុងការប្រឹងប្រែងឆ្លើយតបនឹងមេរោគជំងឺអេដស៍កន្លងមក​ រហូតសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅចំនួន ៣។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់វិស័យសង្គមកិច្ចរួចរាល់ ដោយបានកំណត់នូវយុទ្ធសាស្រ្តចំនួន៥ ដើម្បីចូលរួមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។

ដោយបានការអនុញ្ញាតពី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ, លោក យូ សុភ័ក្រ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច ដែលមានរួមបញ្ចូលដោយយុទ្ធសាស្រ្តចំនួន ៥ ដែលគាំទ្រដោយសកម្មភាពគន្លឹះចំនួន ២២។ ក្នុងនោះលោកក៏បានរំលេចថា រហូតដល់ខែមេសានេះ មានអ្នកផ្ទុកមេរោគអេដស៍ បានទទួលនូវកញ្ចប់ថវិកាសម្រាប់ជនងាយរងគ្រោះបានចំនួន ៤៣១នាក់រួចមកហើយ។

យុទ្ធសាស្រ្ត នៃផែនការយុទ្ធសាស្រ្តនេះរួមមាន៖យុទ្ធសាស្រ្តទី១: ពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍យុទ្ធសាស្រ្តទី២: បង្កើនបរិយាកាសអំណោយផល (រួមមានច្បាប់គោល​នយោបាយ បទដ្ឋាន នីតិវិធីនានា) ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍ក្នុងការផ្តល់ និងទទួលសេវាប្រកបដោយប្រសិទ្ធភាពនិងចីរភាព។យុទ្ធសាស្រ្តទី៣: ការបញ្រ្ជាប និងបញ្ចូលសមាសភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងសមាសភាពស្នូលរបស់ក្រសួងស.អ.យ។យុទ្ធសាស្រ្តទី៤: ពង្រីកអត្រាគ្របដណ្តប់នៃការធ្វើអន្ត​រា​គមន៍ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ដោយផ្អែកលើព័ត៌​មាន​វិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។យុទ្ធសាស្រ្តទី៥: ពង្រឹងប្រព័ន្ធអភិបាល តាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

នៅចុងបញ្ចប់នៃបទបង្ហាញ លោក ប្រធានលេខាធិការដ្ឋាន បានសំណូមពរដូចខាងក្រោម៖* ស្នើសុំការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកញ្ចប់​សេវាសង្គមសម្រាប់ជួយដល់គ្រួសារក្រីក្រដែលមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។* ស្នើសុំការណែនាំកិច្ចសហការពីអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជួយគាំទ្រនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ដល់កិច្ចប្រជុំ និងថ្លែងនូវការកោតសរសើរដល់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ រហូតឈាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី តាមរយៈនៃផ្តល់នូវការគាំទ្រផ្នែកគាំពារសង្គម ក៏ជាផ្សព្វផ្សាយពីការឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងទាំងផ្នែកជាតិ និងឯកជន។
សមិទ្ធផលបានកន្លងមកដូចជា៖ ៣/៥ ក្នុងឆ្នាំ២០០៥ MDG ក្នុងឆ្នាំ២០១០ គោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ព្រមការសម្រេចបាននូវ ៨៦-៩៩-៩៨ (គោលដៅ៩៥-៩៥-៩៥) ក្នុងឆ្នាំ២០២២។ ចំណែកការព្យាបាលលើអ្នកផ្ទុកមេរោគអេដស៍បានប្រមាណជា ៦៨​៥០០នាក់ រហូតដល់ចុងឆ្នាំ២០២៣នេះ។ យើងនឹងសម្រេចជោគជ័យ តាមន័យវិទ្យាសាស្រ្ត គឺត្រូវបញ្ចុះអ្នកឆ្លងថ្មីត្រឹម ១០ភាគរយនៃអ្នកឆ្លងថ្មីក្នុងឆ្នាំ២០១០ មានន័យថាអ្នកឆ្លងថ្មីត្រូវមានប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ។ ការស្រឡាញ់ភេទដូចគ្នា មិនបង្កឱ្យឆ្លងមេរោគអេដស៍ទេ តែការរួមភេទដោយមិនមានវិធានការបង្ការទើបជាបញ្ហា។

រាជរដ្ឋាភិបាល បានផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដោយគិតគិតថ្លៃដល់អ្នកផ្ទុកមេរោគអេដស៍ និងផ្តល់បណ្ណមូលនិធិសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍។ បើទោះបីជា កម្ពុជាមានភាពប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងការមាក់ងាយនិងរើសអើងត្រូវបានកាត់បន្ថយក៏ដោយ ក៏ការមាក់ងាយនិងរើសអើងនៅតែមាននៅឡើយ ដូច្នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវចូលរួមជួយផ្សព្វផ្សាយ។

ពិភាក្សានូវវិធានការនានា នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមានដូចជាពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ដែលក្នុងនោះមានវិធានចំនួន ១០ នៃគោលនយោបាយជាតិនេះ មានទាក់ទងនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ 

អត្ថបទដែលជាប់ទាក់ទង