**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម​ ឈុន ពុទ្ធារិទ្ធ​ អញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពការងារ​ និង​​វាយតម្លៃ​បញ្ចប់សុពលភាពគម្រោង​ការពារចាំងទន្លេ និងព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល​

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ​កសាងច្រាំងទន្លេ​ និង​វាយតម្លៃ​បញ្ចប់សុពលភាព​គម្រោង​ការពារច្រាំង​ទន្លេនិង​ព្រែក​ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបថា​ ការចុះវាយតម្លៃបញ្ចប់សុពលភាព​​គម្រោង​ការពារច្រាំងទន្លេនិង​ព្រែក​នាពេលនេះ​ មានការចូលរួម​ពី​គណៈកម្មាធិការលទ្ធកម្ម (គល) អង្គភាពលទ្ធកម្ម​ (អល) ក្រុមការងារបច្ចេកទេស នៃ​នាយកដ្ឋានជលសាស្ត្រ​​ និង​ការងារទន្លេ​ នៃក្រសួងធនធានទឹក និង​ឧតុនិយម​ តំណាង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល​ ​និង​តំណាងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ​ ក្រុមការងារបានចុះពិនិត្យ​គម្រោងការពារច្រាំងទន្លេនិងព្រែក ចំនួន ៣ទីតាំង៖ ទី១).គម្រោង​ការពារច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ស្ថិតនៅភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ក្រោយចប់ធានាគុណភាពរយ:ពេល ១២ខែ, ទី២).គម្រោងការពារច្រាំងព្រែកត្នោតប្រវែង ២៤០ ម៉ែត្រ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល ១២ខែ និងទី៣)គម្រោងការពារច្រាំងព្រែកកុយប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល១២ខែ។

ជារួម​ក្រុមការងារពិនិត្យឃើញថា គម្រោងទាំង ៣ ទីតាំងខាងលើ គឺរក្សាគុណភាពបានល្អដដែល។

ដោយឡែក​ វឌ្ឍនភាពការងារសាងសង់សំណង់ការពារ​ច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន​ ខេត្តកណ្តាល គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤​ សម្រេចបានប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។

ក្នុងនោះការងារសម្រេចបានរួមមាន៖​ ទី១).ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%, ទី២).ការងារបុកស្ពាន់ផាយសម្រេចបាន១០០%, ទី៣)​.ការងារបុកស៊ីតផាយសម្រេចបាន១០០%, ទី៤).ការងារបេតុងអាមេសម្រេចបាន៨០%, ទី៥).ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេច​បាន៨០%, ទី៦).ការងារបំពេញដីសម្រេចបាន៩៨% និង​ទី៧).ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់ ៕

អត្ថបទដែលជាប់ទាក់ទង