**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សមាជិកសភាកម្ពុជា ចូលរួមវេទិកាត្រីភាគី ស្តីពីការកសាងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ាន ប្រកបដោយភាពរស់រវើក និងពិធីសម្ពោធជាផ្លូវការ AIPA Lync-Digital Law Library នៅព្រុយណេ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី​ ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ចូលរួមវេទិកាត្រីភាគីស្តីពី ”ការកសាងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានប្រកបដោយភាពរស់រវើក៖ យុទ្ធសាស្រ្តសម្រាប់ភាពធន់នឹងអ៉ិនធឺណិត និងវិបុលភាពរួមគ្នា” និង “ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPA Lync (AIPA Lync-Digital Law Library) របស់លេខាធិការដ្ឋានអាយប៉ា” នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេដារូស្សាឡាម។

វេទិកានេះ ក៏មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម Dato Seri Setia Dr. Awang Haji Mohd Amin Liew Abdullah រដ្ឋមន្ត្រីប្រចាំការការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតំណាងសភានៃប្រទេសជាសមាជិកអាស៊ាន អ្នករៀបចំគោលនយោបាយ តំណាងរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍអន្តរជាតិសំខាន់ៗ សរុបប្រមាណជាង៣០០នាក់។

សូមជម្រាបជូនថា វេទិកាត្រីភាគីនេះ ត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋានអាយប៉ា សហការជាមួយក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាននៃប្រទេសព្រុយណេ និងក្រុមប្រឹក្សាភិបាលធុរកិច្ច APEC នៃប្រទេសព្រុយណេ ព្រមទាំងមានការគាំទ្រពីក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេ និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។

អត្ថបទដែលជាប់ទាក់ទង