**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

គណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យស្វែងយល់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្វែងយល់អំពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី៨ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ ១លាន៥សែននាក់ ឱ្យទទួលបានការបណ្តុះបណ្តាលមួយ ដែលមានលក្ខណៈច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារ ដែលធ្វើយ៉ាងណាគឺត្រូវរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពក្រុមគ្រួសារ ឱ្យមានការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិតរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងន័យនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានខិតខំផ្សព្វផ្សាយដល់ក្រុមគោលដៅ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយក្នុងឆ្នាំ២០២៤ ជំហ៊ានទី១ មានអ្នកចុះឈ្មោះ​ និងបានចូលរៀន ១៣២នាក់ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រ មានចំនួន៤៥នាក់ បានទទួលការបណ្តុះបណ្តាលលើជំនាញ កុំព្យូទ័រ ជួសជុល និងថែទាំរថយន្ត ជួសជុលអគ្គិសនី ម៉ាស៊ីនត្រជាក់ សំអាងការ និងការកែច្នៃមុខម្ហូប។ ជំហ៊ានទី២ មន្ទីរការងារ និងវិទ្យាស្ថាន ដោយទទួលបានគោលការណ៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយនេះ បានចំនួន៨ក្រុង-ស្រុក និង៣០ឃុំ-សង្កាត់ និងមានអ្នកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនចំនួន២៨៦នាក់បន្ថែម។ ទន្ទឹមនឹងនោះ ចំពោះការបណ្តុះបណ្តាលនេះ ឃើញថាជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាខ្វះគ្រូបច្ចេកទេស ខ្វះកន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ខ្វះសម្ភារៈបច្ចេកទេស និងប្រាក់ឧបត្ថម្ភនៅមានចំនួនតិច ដែលលំបាកក្នុងការហូបចុក និងតម្រូវការគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន លោកគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយផង បណ្តុះបណ្តាលផង ធ្វើយ៉ាងណាឱ្យគោលនយោបាយបណ្តុះបណ្តាលយុវជនដែលបានដាក់ចេញ ទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា​ ៕

អត្ថបទដែលជាប់ទាក់ទង