**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យសេវាសុខាភិបាលនៅមណ្ឌលសុខភាពតាកឹង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ​លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពតាកឹង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

លោក ទិត សីហា ប្រធានមណ្ឌលសុខភាពបានមានប្រសាសន៍ថា មណ្ឌលសុខភាពតាកឹង បានផ្តល់សេវាសុខាភិបាលជូនប្រជាជនចំនួន ៧,៩៩២នាក់ មកពីឃុំថ្មី និងឃុំព្រីង និងភូមិចំនួន៨ ដែលមានបុគ្គលិកចំនួន ១០នាក់ ឆ្មប ចំនួន០៦នាក់ គិលានុបដ្ឋាកចំនួន ០៤នាក់ និងគ្មានវេជ្ជបណ្ឌិត។ បច្ចុប្បន្ននេះ​ មណ្ឌលសុខភាពបានជំរុញឱ្យមន្រ្តីពេទ្យទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពចំណេះដឹងបន្ថែមទៀតឱ្យស្របតាមគ្រឿងបរិក្ខារពេទ្យទំនើប និងចូលរួមផ្សព្វផ្សាយទប់ស្កាត់ជំងឺផ្សេងៗទាន់ពេលវេលា ជាពិសេសជំងឺមិនឆ្លង និងខិតខំផ្តល់នូវសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ដោយឡែកប្រជាពលរដ្ឋភាគច្រើនគឺពួកគាត់មកទទួលសេវាសុខាភិបាលដោយការប្រើប្រាស់ប័ណ្ណក្រីក្រ ប័ណ្ណសមធម៌ និងប័ណ្ណប.ស.ស និងមានប្រជាពលរដ្ឋមួយចំនួនតូចមកទទួលសេវាសុខាភិបាលដោយបង់ថវិកាផ្ទាល់ខ្លួន ដោយក្នុង១ខែ មានប្រជាពលរដ្ឋចំនួន ៥០០នាក់ មកទទួលសេវាពិនិត្យព្យាបាលជំងឺ និងមកសម្រាកចំនួន៣០នាក់​ ព្រមទាំងបានមកពិនិត្យ និងទទួលសេវាព្យាបាលជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមប្រហែល១០%។ ជាមួយគ្នានេះដែរ​ មណ្ឌលសុខភាពក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជាកង្វះខាតម៉ាស៊ីនហ្វូតូកូពី កុំព្យូទ័រ និងសម្ភារៈបរិក្ខារមួយចំនួនផងដែរ។

លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ និងផ្តល់អនុសាសន៍ជាច្រើនដល់មណ្ឌលសុខភាព ព្រមទាំងបង្ហាញពីយុទ្ធសាស្ត្រក្នុងពេលចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រធានមណ្ឌលសុខភាពអាចធ្វើការផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លង និងមានរូបភាពស្តីពីផលប៉ះពាល់នៃជំងឺនេះបង្ហាញជូនប្រជាពលរដ្ឋបន្ថែម។

លោកជំទាវក៏បានជំរុញឱ្យប្រធានមណ្ឌលសុខភាពជួយផ្សព្វផ្សាយលើការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសយុវជនងាយរងហានិភ័យឱ្យមកទទួលការបណ្តុះបណ្តាលនៅសាលាពហុបច្ចេកទេសក្នុងខេត្ត ដែលជាយុទ្ធសាស្ត្ររបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទី១ ដើម្បីបង្កើនជីវភាពរស់នៅរបស់បងប្អូនឱ្យមានភាពល្អប្រសើរថែមទៀត។

លោកជំទាវក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើការផ្សព្វផ្សាយពន្យល់ឱ្យបងប្អូនប្រជាពលរដ្ឋយល់ពីយន្តការក្នុងការចូលជាសមាជិកប.ស.ស ដែលមានភាពងាយស្រួលក្នុងការទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ៕

អត្ថបទដែលជាប់ទាក់ទង