**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលា ទៅប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី និងឈានទៅ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត

ភ្នំពេញ៖ ដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា៖ លេងទូរស័ព្ទ លេង ហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួច ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

ដើម្បីទប់ស្កាត់បាតុភាពអសកម្មទាំងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមធ្វើ ការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីមេឃុំ ចៅសង្កាត់ និងម្ចាស់ អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និង កន្លែងកំសាន្តនានា ដើម្បីចូលរួមទប់ស្កាត់ និងមានវិធានការទប់ស្កាត់ឱ្យបាន ជៀសវាងបណ្តែតបណ្តោយឱ្យ មានយុវជន និងសិស្សានុសិស្ស គេចសាលាទៅប្រមូលផ្តុំគ្នាប្រព្រឹត្តអំពើអសកម្ម ភ្លេចការសិក្សារៀនសូត្រ និងឈានទៅបង្កបទល្មើស និងបង្កបាតុភាពអសកម្មនានានៅក្នុងសង្គម។

ក្នុងន័យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំ ដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំ-សង្កាត់ នាយកគ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដូចខាងក្រោម៖

១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់ អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទេះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់ និងមិនត្រូវអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន។

២-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់ បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

៣-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្ត ការប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

៤-នាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល សិស្ស និងសហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សានុសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការ ប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច និងឈានទៅ លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

៥-នាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវធ្វើការណែនាំសិស្សានុសិស្ស បញ្ចៀសការគេច ម៉ោងសិក្សា ទៅប្រមូលផ្តុំនៅតាម ម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកំសាន្តនានា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើមនៅគ្រប់ទីតាំង អាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែង កំសាន្តនានា ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានការប្រមូលផ្តុំសិស្សានុសិស្ស ឬយុវជន លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺរណិត ជក់បារី និង ប្រព្រឹត្តសកម្មភាពអសកម្មនានា នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច មានវិធានការ និងចំណាត់ការបានទាន់ពេលវេលា ក៏ដូចជាលុបបំបាត់បាតុភាពអសកម្មនានានៅគ្រប់មូលដ្ឋាន។

ក្នុងករណី ម្ចាស់អាជីវកម្មនានាមិនសហការ ហើយនៅបណ្តែតបណ្តោយឱ្យមានភាពអសកម្មនានា អាជ្ញាធរមានសមត្ថកិច្ច នឹងបិទអាជីវកម្មព្រមទាំងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្នើឱ្យអាណាព្យាបាលសិស្សានុសិស្ស បន្តសហការជាមួយអាជ្ញាធរ នាយកគ្រឹះស្ថានអប់រំទាំង រដ្ឋ និងឯកជន ដើម្បីទប់ស្កាត់សិស្សានុសិស្សគេចម៉ោងសិក្សា ទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។
ទទួលបានការណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង