**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ក្រសួងសុខាភិបាល បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលស្រាវជ្រាវវាយតម្លៃលើការចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរបេងនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលស្រាវជ្រាវវាយតម្លៃលើការចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។

អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ តំណាងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន តំណាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើសែ្បក និងកាមរោគ តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន១២ ព្រមទាំងដៃគូអភិវឌ្ឍន៍ USAID, WHO, KHANA, FHI360, ASHA , LHSS ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយរបកគំហើញនៃការអង្កេតស្រាវជ្រាវពីការចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដល់ដៃគូពាក់ព័ន្ធនានា។

២. ស្វែងរកការព្រមព្រៀងលើពង្រៀងអនុសាសន៍ និងពិភាក្សាលើការអនុវត្តអនុសាសន៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់ដណ្តប់សេវាគាំពារសុខភាពសង្គម ដល់អ្នកជំងឺរបេង និងក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសបើកអង្គសិក្ខាសាលាខាងលើនេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយអង្គការ KHANA អំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ស្តីពីជំងឺរបេង ក្រោមប្រធានបទ “លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព” ៕

អត្ថបទដែលជាប់ទាក់ទង