**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ

អគ្គនាយក ប.ស.ស.៖ ក្នុងនាមជាបុគ្គលិក នៃ ប.ស.ស. ត្រូវពន្យល់អំពីគោលការណ៍សន្ដិសុខសង្គម និងអត្ថប្រយោជន៍របបសន្តិសុខសង្គមឱ្យបានច្បាស់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ប្រព័ន្ធសន្ដិសុខសង្គម ជាគោលការណ៍សាមគ្គីធម៍ អ្នកមានជួយអ្នកក្រ អ្នកសុខភាពល្អ ជួយអ្នកឈឺ ហើយទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ដើម្បីឱ្យប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ធានាបាននូវនិរន្ដរភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមថា “ក្នុងនាម មន្រ្តី និងបុគ្គលិក នៃ ប.ស.ស. ត្រូវឈ្វេងយល់ឱ្យបានច្បាស់នូវគោលការណ៍សន្ដិសុខសង្គម ដើម្បីងាយស្រួលក្នុងការបញ្រ្ជាបព័ត៌មានទៅកាន់សាធារណជនឱ្យបានច្បាស់លាស់អំពីរបបសន្ដិសុខសង្គម ជាពិសេសគឺការផ្តល់ព័ត៌មានស្តីពីសិទ្ធិ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលពួកគាត់ត្រូវទទួលបាន”។

ឯកឧត្តមប្រតិភូ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ជាឱកាសដ៏មានសារៈសំខាន់ ដែលសិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ល្អៗ ពាក់ព័ន្ធការងារប្រចាំថ្ងៃ ព្រមទាំងមូលដ្ឋានច្បាស់លាស់ពីចំណេះដឹងពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ន ពីគ្រូឧទេ្ទសដែលមកពីបណ្ដានាយកដ្ឋានជំនាញៗ។ ទន្ទឹមជាមួយគ្នានេះ ក៏ទាមទារឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ ព្រមទាំងចូលរួមសួរជាសំណួរឱ្យបានផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់យកទៅអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង