**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

គេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការ

 

ភ្នំពេញ៖ “អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync (AIPALync – Digital Law Library) ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា នាមហាសន្និបាតលើកទី៤៣ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាមោទកភាពដ៏ឧត្តុង្គឧត្តមរបស់សភាកម្ពុជា ដែលបានខិតខំនាពេលកន្លងមក រហូតសម្រេចបានលទ្ធផលជាផ្លូវការនៅថ្ងៃនេះ”។

តបតាមការអញ្ជើញរបស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ា និងដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភាកម្ពុជាមានកិត្តិយសចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុង​“ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការគេហទំព័របណ្ណាល័យច្បាប់ឌីជីថល ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា និងកម្មវិធី AIPALync (AIPALync – Digital Law Library)” របស់លេខាធិការដ្ឋានអាយប៉ា ក្រោមអធិបតីភាព ឯកឧត្តម Pengiran Dato Seri Setia Shamhary bin Pengiran Dato Paduka Haji Mustapha រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងទំនាក់ទំនងព័ត៌មាន នៃប្រទេសព្រុយណេដារូស្សាឡាម និងលោកជំទាវ អគ្គលេខាធិការអាយប៉ា ព្រមទាំងមានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតំណាងសភានៃប្រទេសជាសមាជិកអាស៊ាន អ្នករៀបចំគោលនយោបាយ តំណាងរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ សរុបប្រមាណជាង ៤០០នាក់ នារសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេដារូស្សាឡាម។

ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងស្របគ្នាក្នុងឱកាសនៃការរៀបចំវេទិកាត្រីភាគីស្តីពី “ការកសាងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានប្រកបដោយភាពរស់រវើក៖ យុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអ៉ីនធឺណិត និងវិបុលភាពរួមគ្នា” ដែលរៀបចំឡើងដោយ លេខាធិការដ្ឋានអាយប៉ា សហការជាមួយក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាននៃប្រទេសព្រុយណេដារូស្សាឡាម និងក្រុមប្រឹក្សាភិបាលធុរកិច្ច APEC នៃប្រទេសព្រុយណេដារូស្សាឡាម ព្រមទាំងមានការគាំទ្រពីក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន​ និងអាស៊ីបូព៌ា (ERIA)។

សូមជម្រាបជូនថា គេហទំព័របណ្ណាល័យច្បាប់ឌីជីថល និងកម្មវិធី AIPALync (AIPALync- Digital Law Library) គឺជាលទ្ធផលនៃសេចក្តីសម្រេចស្តីពីការបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា (AIPA Digital Law Library) ដែលជាគំនិតផ្តួចផ្តើមរបស់សភាកម្ពុជា នាមហាសន្និបាតអាយប៉ា លើកទី៤៣ ឆ្នាំ២០២២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់មក នៅក្នុងមហាសន្និបាតអាយប៉ា លើកទី៤៤ គណៈកម្មាធិការរៀបចំបានសម្រេចឱ្យលេខាធិការដ្ឋានអាយប៉ា បង្កើតក្រុមការងារចំពោះកិច្ច (Task Force) ដើម្បីរៀបចំកិច្ចប្រជុំ។

ក្រុមការងារនេះ បានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមករា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រពីសភាសមាជិកអាយប៉ាទាំងអស់។ ជាលទ្ធផល ក្រុមការងារលេខាធិការដ្ឋានអាយប៉ា បានបន្តអភិវឌ្ឍន៍ និងបានចេញជារូបរាងនូវគេហទំព័រ AIPALync – Digital Law Library និងបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការនាថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង