**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឧបនាយករដ្ឋមន្ត្រីសន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម អាណិតទី៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែង នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំអមដំណើរជាច្រើនអ្នកទៀត។

អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ក្នុងនាមជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា លោក លោកស្រី មានសមាសភាពមក ពីគណបក្ស នយោបាយផ្សេងៗពីគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមទាំងមូល ។ ហេតុនេះ នៅ ក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត សូមស្នើឱ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ឯកឧត្ដមអភិបាលខេត្តក៏បានឲ្យដឹងផងដែរថា គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល ៥ឆ្នាំ ដែលសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេស ការចាត់វិធានការក្នុងការ ទប់ស្កាត់បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បាទយកឱកាសនោះថ្លែងកោតសរសើរ ដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុក ទាំងអស់ ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់ ។ ទន្ទឹមនឹងនេះ ការកត់សម្គាល់របស់រាជរដ្ឋាភិបាល ឃើញថាខេត្តកំពង់ចាម រួមទាំងក្រុមប្រឹក្សា រួមទាំងគណៈអភិបាល ខេត្ត ក្រុង ស្រុក គឺបំពេញការងារ ទទួលបានជោគជ័យ ក្នុងការបម្រើប្រជាពលរដ្ឋ អំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទោះបីបទល្មើស ទោះបីគ្រោះថ្នាក់ចរាចរណ៍ ទោះបីបញ្ហាគ្រឿងញៀន នៅមានបញ្ហា ក៏ប៉ុន្តែដំណើរការរបស់យើងធ្វើបានល្អ និងបានធ្វើឲ្យសភាពការណ៍ទាំងអស់នោះ មានការថយចុះជាលំដាប់ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា ខេត្តកំពង់ចាម បានបំពេញល្អ ចំពោះកិច្ចការបម្រើ សេវាសាធារណៈ ទោះបីមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែត្រូវបានទទួលស្គាល់ថា ការបម្រើសេវាសាធារណៈឲ្យសង្គមទាំងមូល នៅក្នុងខេត្ត មានការជឿនលឿនជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីថា សេវាសាធារណៈ យើងត្រូវប្រាជ្ញាចិត្តបន្ត ត្រូវកែប្រែឥរិយាបថបន្ត ប៉ុន្តែគុណភាពការងាររបស់យើង ត្រូវបានដំណើរការល្អជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង