**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

នាយករដ្ឋមន្រ្តីចិន Li Qiang នឹងបំពេញទស្សនកិច្ច នៅអូស្រ្តាលី រយៈពេល ៤ថ្ងៃ

កង់បេរ៉ា៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Antony Albanese បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៤ថ្ងៃ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

វានឹងជាទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្រ្តីនៃប្រទេសចិន មកកាន់ប្រទេសអូស្រ្តាលី គិតចាប់តាំងពីឆ្នាំ២០១៧មក ហើយលោក Albanese បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងកង់បេរ៉ាថា វាគឺជាការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងកិច្ចប្រឹងប្រែងផ្តល់​ស្ថិរភាព ដល់ទំនាក់ទំនងជាមួយចិន។ អំឡុងទស្សនកិច្ច៤ថ្ងៃ លោក Li នឹងធ្វើដំណើរទៅកាន់ទីក្រុង Adelaide, រដ្ឋធានីកង់បេរ៉ា និង​រដ្ឋអូស្រ្តាលីខាងលិច ដែលជាកន្លែងសម្បូរទៅដោយ សកម្មភាពរុករកធនធានរ៉ែ។

កន្លងមក ចិនធ្លាប់បានដាក់បម្រាមពាណិជ្ជកម្មលើ ទំនិញកសិកម្មនិងរ៉ែជាច្រើនមុខរបស់អូស្រ្តាលី អំឡុងការផ្ទុះជម្លោះការទូតកាលពីឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់កំពុងបន្តឆ្ពោះទៅរកភាពប្រសើរឡើងវិញហើយ ចាប់តាំងពីការឡើងកាន់អំណាច​​របស់លោក Albanese។

លោក Albanese បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការស្វាគមន៍លោកនាយករដ្ឋមន្រ្តីចិន មកកាន់អូស្រ្តាលី គឺជាឱកាសមួយសម្រាប់ឱ្យអូស្រ្តាលី ទទួលបានផលប្រយោជន៍បន្ថែម តាមរយៈការបង្ហាញពីគុណតម្លៃជាតិ គុណភាពប្រជាជន និងភាពរឹងមាំនៃ​សេដ្ឋកិច្ចរបស់ពួកយើង។ អូស្រ្តាលីនៅតែបន្តចង់បានទំនាក់ទំនងមួយ ដែលមានស្ថិរភាពជាមួយចិន ដោយយកកិច្ចសន្ទនាជាស្នូល»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខាងប្រទេសនូវែលសេឡង់ ក៏បានប្រកាសដែរថា លោក Li នឹងបំពេញទស្សនកិច្ចទៅកាន់ទីនោះ ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទជាក់លាក់ទេ។ វានឹងជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី២របស់ចិន ទៅកាន់នូវែលសេឡង់ នៅក្នុងឆ្នាំនេះ បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ ​រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីចុងខែមីនា៕

អត្ថបទដែលជាប់ទាក់ទង