**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ

បេឡារុស បញ្ជាក់ពីការចូលរួមធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិកជុំទី២ ជាមួយរុស្ស៉ី

បរទេស៖ ប្រទេសបេឡារុស បានឱ្យដឹងកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងសមយុទ្ធជុំទី២ របស់រុស្ស៉ី ដែលចេញបញ្ជាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បានឲ្យដឹងថា សមយុទ្ធនេះគឺជាវិធានការសកម្មភាពមួយ ដើម្បីបង្កើនការត្រៀមខ្លួន ប្រើប្រាស់អាវុធសម្រាប់ សងសឹកឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ បង្កឡើងចំពោះប្រទេសរបស់យើង ក៏ដូចជារុស្ស៉ី និងបេឡារុស។

លោក Viktor Khrenin បានបន្ថែមថា យើងគ្មាន គោលដៅបង្កើតភាពតានតឹងណាមួយក្នុងតំបន់ទេ ហើយក៏មិនបានគិតទុកជាមុនអំពីការគំរាមកំហែងផ្នែកយោធាលើប្រទេសទី៣ ឬប្រទេសណាមួយ នោះដែរ។ ប៉ុន្តែយើងនឹងកម្តៅសាច់ដុំយោធាជានិច្ច។

សមយុទ្ធនុយក្លេអ៊ែរតាកទិកជុំទី១ បានធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីខែមុន ដោយក្រុមអ្នកវិភាគនិយាយថា វាជាសារព្រមានរបស់ លោក ពូទីន ដើម្បីរារាំងលោកខាងលិច កុំឱ្យហក់ចូលកាន់តែជ្រៅទៅក្នុងសង្រ្គាមអ៊ុយក្រែន។ ដោយឡែក ជុំទី២នេះ គេមិនបានដឹងឡើយថា សមយុទ្ធនោះប្រព្រឹត្តទៅនៅទីណា ឬប្រើអាវុធប្រភេទណាខ្លះទេ ហើយភ្លាមៗ ក៏នៅមិនមានព័ត៌មានពីសំណាក់ភាគីរុស្ស៉ីទេ ជុំវិញការធ្វើសមយុទ្ធនេះដែរ។

អត្ថបទដែលជាប់ទាក់ទង