**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

ករណីប្រជានេសាទស្នើសុំអូសលៀស ដោយកម្លាំងម៉ាស៊ីន ក្នុងរដូវបិទនេសាទ ត្រូវបានអភិបាលខេត្តពោធិ៍សាត់ បដិសេធ មិនអនុញ្ញាត

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យបងប្អូនប្រជានេសាទ ប្រមាណជាង៦០គ្រួសារ ចូលជួបពិភាក្សារកដំណោះស្រាយ ជុំវិញការស្នើសុំអូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលបិទនេសាទ។

បើតាម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការស្នើសុំរបស់បងប្អូនប្រជានេសាទ ដែលប្រកបរបរអូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប អំឡុងពេលរដូវបិទនេសាទនេះ គឺច្បាប់មិនអនុញ្ញាតនោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យប៉ះពាលធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបស្ទើរទាំងស្រុង។ តែដោយសារកត្តាជីវភាព គឺជំនាញអាចឱ្យបងប្អូន ធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយអូសដោយដៃ និងមិនឱ្យមានការអូសដោយប្រើកម្លាំងម៉ាស៊ីននោះឡើយ។ ចំពោះក្រឡាមង គឺអនុញ្ញាតត្រឹមក្រឡា ចាប់ពី២ហ៊ុនកន្លះឡើងទៅ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺឯកឧត្តមមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើជីភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ។ ដូចជាករណីប្រជានេសាទ ដែលធ្វើការស្នើសុំនេសាទ អូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន ក្នុងអំឡុងពេលបិទនេសាទ គឺមិនត្រូវអនុញ្ញាត ពោលគឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ប្រសិនបើមានកម្លាំងសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយ មកគៀបសង្កត់ យកលុយពីបងប្អូន គឺលោកនឹងចាត់ការជនទាំងនោះ ដោយគ្មានការលើកលែង។ ឯកឧត្តមសូមឱ្យបងប្អូន ទទួលយកការសម្រេចចិត្ត ក៏ដូចជាការពន្យល់ពីខាងមន្ត្រីជំនាញ អំពីច្បាប់ជលផល និងត្រូវគិតពិចារណា ដើម្បីប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានឧបត្ថម្ភអង្ករ ដល់បងប្អូនប្រជានេសាទ ប្រមាណជាង៦០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង